ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Friday, December 2, 2016

ស្រីស្រស់02នាក់ ស្រវឹងបើករថយន្ត បុកចិញ្ចើមផ្លូវ ហើយឆ្លើយដោះសារថា មកពីរថយន្តបែកកង់ មានវីដេអូ

by Thoeurn Khmer  |  in ព័ត៌មានថ្មីៗ at  Friday, December 02, 2016
ស្រីស្រស់02នាក់ ស្រវឹងបើករថយន្ត បុកចិញ្ចើមផ្លូវ ហើយឆ្លើយដោះសារថា មកពីរថយន្តបែកកង់..! ករណីនេះកើតឡើង កាលពីវេលាម៉ោង 2.20នាទីយប់ ឆ្លងចូុលថ្ងៃទី 03 ធ្នូរ 2016 លើផ្លូវសហព័ន្ធរុស្សី ខាងកើតស្ពានអាកាស5មករា ក្នុងសង្កាត់ផ្សារដេប៉ូ3 ខណ្ឌទួលគោក. ប៉ុន្តែនៅក្នុងហេតុការណ៍នេះ មិនមានមនុស្ស រងរបួសនោះទេ.។ នៅពេលប៉ូលីសសួរនាំ ពីមូលហេតុដែលកើតឡើង. កញ្ញាស្រស់ប្រឹមប្រីយ៍ បានឆ្លើយថា មកពីរថយន្តបែកកង់. តែនៅពេលដែល កញ្ញាទាំងពីរ ដើរកាត់មុខអ្នកយកព័ត៌មានយើង គឺធំក្លិនស្រា ស្ទើតែយើងស្រវឹង តាមគាត់ដែរ. ហើយបើតាមប៉ូលីស ពិនិត្យស្លាកស្នាម មិនឃើញមាន អ្វីបញ្ជាក់ថា បណ្តាលមកពី រថយន្តបែកកង់នោះឡើយ.។ ក្រោយពេលកើតហេតុ ប៉ូលីសបានហៅ ផ្នែកជំនាញចរាចរណ៍ក្រុង មកស្ទូចយករថយន្ត ទៅកាន់ការិយាល័យ ប៉ូលីសចរាចរណ៍ក្រុង ដើម្ប្ីដោះស្រាយ..៕

បើកបររថយន្ត ដេញប្រជែងគ្នា ជ្រុលចង្កូតទៅបុកកង់បី មានវីដេអូ

by Thoeurn Khmer  |  in ព័ត៌មានថ្មីៗ at  Friday, December 02, 2016
បើកបររថយន្ត ដេញប្រជែងគ្នា ជ្រុលចង្កូតទៅបុកកង់បី...! កាលពីរាត្រីឆ្លងចូល ថ្ងៃទី03 ធ្នូរ 2016 វេលាម៉ោង01.១៥នាទី មានរថយន្ត01គ្រឿង ម៉ាកToyota Venza ពណ៌កាម៉ៃ ផ្លាកលេខភ្នំពេញ 2Z.3500 បានបើកដេញប្រជែង ជាមួយរថយន្តLexus RX300 តាមផ្លូវឧកញ៉ា ទេព ផន ទិសដៅពីកើតទៅលិច លុះមកដល់ទន្ទឹមផ្សារដេប៉ូ រថយន្តVenza បានបើកវ៉ារថយន្តLexus. ប៉ុន្តែវ៉ាជែងមិនផុត បណ្តាលអោយប៉ះ ផ្នែកខាងក្រោយ របស់រថយន្តLexus. ធ្វើអោយរថយន្ត Venza ជ្រុលទៅបុកម៉ូតូកង់បី ដែលបើកមកពីទិសបញ្រ្ចាស់គ្នា ចំពីមុខពេញទំហឹង បុើងម្ចាស់កង់បី ជិត10ម៉ែត្ររងរបួសធ្ងន់.។ ក្រោយពេលកើតហេតុ ប៉ូលីសមកដល់ បានបញ្ជូនអ្នករបួស ទៅកាន់មន្ទីរពេទ្យ. ចំណែករថយន្តនិងម៉ូតូ ត្រូវយកទៅកាន់ ការិយាល័យប៉ូលីស ចរាចរណ៍ក្រុងភ្នំពេញ ដើម្បីដោះស្រាយតាមច្បាប់.៕

ឆេះឃ្លាំង លក់គ្រឿងបន្លាស់រថយន្ត នៅផ្លូវលេខ 188 និង ផ្លូវលេខ194 សង្កាត់ផ្សារដេប៉ូ1. ខណ្ឌទួលគោក

by Thoeurn Khmer  |  in ព័ត៌មានថ្មីៗ at  Friday, December 02, 2016
វីដេអូរួមពីកន្លែង ដែលមានឆេះឃ្លាំង លក់គ្រឿងបន្លាស់រថយន្ត នៅផ្លូវលេខ 188 និង ផ្លូវលេខ194 សង្កាត់ផ្សារដេប៉ូ1. ខណ្ឌទួលគោក.. កាលពីវេលាទៀបភ្លឺ ថ្ងៃទី03 វិច្ឆិការ 2016.ម៉ោង4.35នាទី...។ តាមព័ត៌មានបឋម ពីប្រចាំបញ្ជាអគ្គស្នងការ នគរបាលជាតិ ការប្រើប្រាស់រថយន្ត ពន្លត់អគ្គីភ័យសរុប 31គ្រឿង ប្រើប្រាស់ទឹកអស់ជាង 200រថយន្ត ខូចខាតផ្ទះអស់11ល្វែង រួមជាមួយ សំភារ:និងគ្រឿងបន្លាស់រថយន្ត ដែលមានតម្លៃ រាប់សិបមុឺនដុល្លារ. រីឯមូលហេតុ ដែលបង្ករអោយ កើតមានអគ្គីភ័យ មិនទាន់បាន រកឃើញនៅឡើយទេ..៕

Wednesday, November 9, 2016

រថយន្តMASDA ពាក់ផ្លាកលេខរដ្ឋ បុកជនបរទេសបាក់ជើង មានវីដេអូ

by Thoeurn Khmer  |  in ព័ត៌មានថ្មីៗ at  Wednesday, November 09, 2016
រថយន្តMASDA ពាក់ផ្លាកលេខរដ្ឋ បុកជនបរទេសបាក់ជើង...! ករណីនេះកើតឡើង នៅវេលាម៉ោង1.00 ឆ្លងចូលថ្ងៃទី10 វិច្ឆិការ 2016 ចំណុចផ្លូវលេខ13 កែងជាមួយផ្លូវលេខ 136 ក្នុងសង្កាត់ ផ្សារកណ្តាលទី1 ខណ្ឌដូនពេញ បណ្តាលអោយជនបរទេស ជាម្ចាស់ម៉ូតូ រងរបួស បាក់ជើងខាងឆ្វេង ត្រូវបញ្ជូនទៅមន្ទីរពេទ្យ កាលម៉ែត្រ.។ ប្រភពពីកន្លែងកើតហេតុ បានអោយដឹងថា : រថយន្តMASDA ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខរដ្ឋ21 2.0666 បានបើកបញ្រ្ចាស់ ទិសដៅចរាចរណ៍ ក៍ទៅបុកម៉ូតូ ចំទទឹងខ្លួនតែម្តង.។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបានមកដល់ តែខាងម្ចាស់រថយន្ត MASDA បានសុំចចារដោះស្រាយ តែភាគីម៉ូតូរងគ្រោះ បានទាមទារសំណង ចំនួន5000$ បណ្តាលអោយការចចារ មិនត្រូវគ្នា ទើបប៉ូលីស វាស់វែង និង បញ្ជូនទាំងរថយន្ត ទាំងម៉ូតូ ទៅកាន់ការិយាល័យ ប៉ូលីសចរាចរណ៍ក្រុង ដើម្បីដោះស្រាយបន្តរទៀត.៕វីដេអូពី F.N

បុរសម្នាក់ចេញពីហាងផឹកសុី ជិះបុករបាំងចែកផ្លូវ រងរបួសធ្ងន់ មានវីដេអូ

by Thoeurn Khmer  |  in ព័ត៌មានថ្មីៗ at  Wednesday, November 09, 2016
បុរសម្នាក់ចេញពីហាងផឹកសុី ជិះបុករបាំងចែកផ្លូវ រងរបួសធ្ងន់...! បុរសម្នាក់ជិះម៉ូតូ ចេញពីហាងផឹកសុី នៅផ្លូវ2004 ហើយបត់ស្តាំឡើងមកផ្លូវ271 ពីជើងទិសខាងជើងទៅត្បូង ក្នុងល្បឿនលឿន លុះមកដល់ជិត ក្បាលស្ពានអាកាស ស្ទឹងមានជ័យ ចំណុចផ្លូវកោង បានបុកជាមួយរបាំងថ្ម ចែកទ្រូងផ្លូវ បណ្តាលអោយរងរបួសធ្ងន់.។ ករណីនេះកើតឡើងនៅ វេលាម៉ោង2.20នាទីយប់ ឆ្លងចូលថ្ងៃទី10 វិច្ឆិការ 2016 លើផ្លូវ271 ជិតស្ពានអាកាស ស្ទឹងមានជ័យ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក.។ ក្រោយពេលកើតហេតុ ប៉ូលីសបានហៅ រថយន្តសាមុយ ដឹកអ្នករបួស ទៅពេទ្យលោកសង្ឃ ចំណែកម៉ូតូ យកទៅរក្សាទុកនៅ ប៉ុស្តិនគរបាល សង្កាត់ បឹងសាឡាង..៕

Friday, November 4, 2016

បុរសពីរនាក់ បើកម៉ូតូឆ្លងផ្លូវ ត្រូវបុកជាមួយរថយន្តស្លាប់ទាំងពីរ មានវីដេអូ

by Thoeurn Khmer  |  in ព័ត៌មានថ្មីៗ at  Friday, November 04, 2016
បុរសពីរនាក់ បើកម៉ូតូឆ្លងផ្លូវ ត្រូវបុកជាមួយរថយន្តស្លាប់ទាំងពីរ..! បុរស02នាក់ បានស្លាប់ភ្លាមៗ បន្ទាប់ពីបុក ជាមួយរថយន្ត ដឹកដែកធុនធំ នៅមុខបូរីញូថោន ផ្លូវជាតិលេខ4 ស្តិតក្នុងភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ. ករណីនេះ បានកើតឡើង នៅវេលាម៉ោង 1.20នាទីយប់ ឆ្លងចូលថ្ងៃទី 05 វិច្ឆិការ 2016.។ ប្រភពនៅកន្លែងកើតហេតុ បានអោយដឹងថា : គេបានឃើញរថយន្ត បើកមកពីទិសខាងលិច ចំណែកម៉ូតូជិះគ្នា 02នាក់ បើកបរពីទិសខាងកើត ទៅទិសខាងលិច លុះមកដល់មុខ បូរីញូថោន ម៉ូតូបានបើក ឆ្លងផ្លូវសំដៅ បូរីញូថោន ក៍បានបុកគ្នា ជាមួយរថយន្ត ហើយត្រូវរថយន្ត អូសម៉ូតូនិងមនុស្ស ទៅមុខជិត10ម៉ែត្រ ធ្វើអោយបុរសទាំងពីរនាក់ ស្លាប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីកើតហេតុ អ្នកបើករថយន្ត បានរត់គេចខ្លួនបាត់.។ ក្រោយពេលកើតហេតុ ប៉ូលីសបានចុះ ទៅត្រួតពិនិត្យ ធ្វើកំណត់ហេតុ បញ្ជូនរថយន្តនិងម៉ូតូ ទៅការិយាល័យ ប៉ូលីសចរាចរណ៍ក្រុង ចំណែកសព បុរសទាំងពីរនាក់ ប៉ូលីសដឹកយកទៅ តម្កល់នៅវត្ត ទួលក្រសាំង ដើម្បីស្វែងរកសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យ.៕

រថយន្តBMW បើកបរដោយជនបរទេស មានមនុស្ស03នាក់ បានបុកអ្នកជិះម៉ូតូ នៅជិតវត្តភ្នំ បណ្តាលអោយមនុស្ស 02នាក់រងរបួសធ្ងន់ មានវីដេអូ

by Thoeurn Khmer  |  in ព័ត៌មានថ្មីៗ at  Friday, November 04, 2016
រថយន្តBMW បើកបរដោយជនបរទេស មានមនុស្ស03នាក់ បានបុកអ្នកជិះម៉ូតូ នៅជិតវត្តភ្នំ បណ្តាលអោយមនុស្ស 02នាក់រងរបួសធ្ងន់. ប៉ុន្តែអ្នកបើកបរ មិនបានឈប់ ទទួលខុសត្រូវឡើយ ដោយព្យាយាមបើករត់ ឆ្លងស្ពានជ្រោយចង្វា ពេលឆ្លងជិតផុត រថយន្តក៍ផ្ទុះឆេះ នៅលើស្ពានយ៉ាងសន្ធោសន្ធៅ ទាល់តែរថយន្ត ពន្លត់អគ្គីភ័យ មកបាញ់ទឹកពន្លត់ ដោយប្រើប្រាស់ទឹក អស់ចំនួន02រថយន្ត.។ (ម៉.12.30យប់, 05.11.2016)

Monday, October 31, 2016

រថយន្តមិនស្គាល់ប្រភេទ កិនបុរសម្នាក់ស្លាប់ នៅនិងកន្លែង មានវីដេអូ

by Thoeurn Khmer  |  in ព័ត៌មានថ្មីៗ at  Monday, October 31, 2016
រថយន្តមិនស្គាល់ប្រភេទ កិនបុរសម្នាក់ស្លាប់ នៅនិងកន្លែង..! ដែលករណីនេះកើតឡើង កាលពីវេលាម៉ោង 12.15នាទីយប់ ឆ្លងចូល ថ្ងៃទី 01 វិច្ឆិការ 2016 នៅផ្លូវទំនប់កប់ស្រូវ មុខរោងចក្រប៊័ររី ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ បណ្តាលអោយបុរសម្នាក់ស្លាប់. នៅក្បែរម៉ូតូរបស់ខ្លួន។ នៅកន្លែងកើតហេតុ ពុំមានសាក្សីណាម្នាក់ អះអាងថា បានឃើញហេតុការណ៍ នេះទេ គឺមានការភ្ញាក់ផ្អើល នៅពេលកម្លាំងល្បាត បានប្រទះឃើញ សពនិងម៉ូតូនៅលើដងផ្លូវ.។ បើតាមមន្ត្រីជំនាញ ដែលបានទៅពិនិត្យ នៅកន្លែងកើតហេតុ បានធ្វើការ សន្និដ្ឋានថា : បុរសម្នាក់នេះ អាចដួលម៉ូតូខ្លួនឯង ហើយមានរថយន្ត មកពីក្រោយកិនបន្ថែម ហើយគេចខ្លួនបាត់ ការសន្និដ្ឋានបែបនេះ គឺផ្អែកទៅលើ ស្ថានភាពនៅកន្លែងកើតហេតុ.។ ក្រោយពីត្រួតពិនិត្យរួច សមត្ថកិច្ចបាន ប្រគល់សព ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ នៅស្រុករមាសហែក ខេត្តស្វាយរៀង ចំណែកម៉ូតូMSX ត្រូវយកទៅរក្សាទុក នៅអធិការខណ្ឌ ពោធិសែនជ័យ. នៅពេល ក្រុមគ្រួសារយកឯកសារ មកគ្រប់គ្រាន់ និងប្រគល់ជូនវិញ.៕

Wednesday, October 19, 2016

Nissan FRONTIER បុករះអ្នកលក់បន្លែ ស្លាប់ម្នាក់នៅនឹងកន្លែង មានវីដេអូ

by Thoeurn Khmer  |  in ព័ត៌មានថ្មីៗ at  Wednesday, October 19, 2016
Nissan FRONTIER បុករះអ្នកលក់បន្លែ ស្លាប់ម្នាក់នៅនឹងកន្លែង...! បុរសម្ចាស់រថយន្ត Nissan FRONTIER ពណ៌ប្រផេះ ផ្លាកលេខ ភ្នំពេញ 2AF.9482 បើកបរទាំងអាការ:ស្រវឹង បានបុករះអ្នកលក់បន្លែ នៅចំណុចខាងកើត ផ្សារដើមគរ លើផ្លូវព្រះមុនីរ៉េត សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក បណ្តាលអោយស្រ្តីម្នាក់ ស្លាប់ភ្លាមៗនៅនឹងកន្លែង រួមទាំង បន្លែបង្ការជាច្រើន បានត្រូវខូចខាត. ដែលករណីនេះ កើតឡើងកាលពីវេលា ម៉ោង2.30នាទីយប់ ឆ្លងចូលថ្ងៃទី 20 តុលា 2016.។ មហាជនដែលនៅ កន្លែងកើតហេតុ បានអោយដឹងថា : ក្នុងវេលាខាងលើ ពេលដែលមហាជន ជាច្រើនកំពុង លក់បន្លែលើផ្លូវ ព្រះមុនីរ៉េត តាមទម្លាប់ធម្មតា ស្រាប់តែមានរថយន្ត Nissan Frontier 01គ្រឿង បើកមកពីទិសខាងត្បូង ទៅទិសខាងជើង លុះមកដល់កន្លែង កើតហេតុបានបុក ស្ត្រីម្នាក់ផ្ទប់ជាមួយ រឺុម៉កដឹកស្ពៃជ្រក់ បណ្តាល អោយស្លាប់នៅនឹងកន្លែង. ហើយបន្លែជាច្រើន ក៍ត្រូវខូចខាត.។ ភ្លាមនោះក្រុមអ្នកលក់បន្លែ បានព្រួតគ្នាវាយ ទៅលើអ្នកបើករថយន្ត តែត្រូវបានក្រុមសន្តិសុខ ជួយឃាត់ទាន់. បើមិនដូច្នោះទេ អាចនិងប៉ះពាល់ ដល់ជីវិតទៀតផង.។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបាននាំខ្លួន អ្នកបើកបរយកទៅ ទុកនៅអធិការខណ្ឌទួលគោក ចំណែករថយន្តបង្ករ និង រុឺម៉កដឹកស្ពៃ យកទៅកាន់ ការិយាល័យចរាចរណ៍ក្រុង. រីឯ សពស្រ្តីរងគ្រោះ ត្រូវប្រគល់ជូន ក្រុមគ្រួសារ យកទៅធ្វើបុណ្យ នៅស្រុកកំណើត.៕

ពេលផឹកស្ទើរគ្រឿងក្លែម មកសុីបន្ថែមតាមផ្លូវ មានវីដេអូ

by Thoeurn Khmer  |  in ព័ត៌មានថ្មីៗ at  Wednesday, October 19, 2016
ពេលផឹកស្ទើរគ្រឿងក្លែម មកសុីបន្ថែមតាមផ្លូវ...! បុរសម្នាក់ទើបចេញ ពីផឹកសុីបែបស្ទើរគ្រឿងក្លែម ក៍មកបន្ថែមជើងមាន់ និងសាច់គោដុត នៅមុខពេទ្យរុស្សី ផ្លូវ271 បណ្តាលអោយ រទេះម៉ូតូលក់ជើងមាន់ និង រទេះលក់គោដុត បុើងរប៉ាត់រប៉ាយ ខូចខាត របស់របរអស់ជាច្រើន. ករណីនេះកើតឡើង នៅវេលាម៉ោង11,40នាទីយប់ ថ្ងៃទី19 តុលា 2016.។ បើតាមប្រភពនៅ កន្លែងកើតហេតុ បានអោយដឹងថា : មុនពេលកើតហេតុ ពួកគាត់បាននិង កំពុងលក់ដូរ នៅមុខពេទ្យរុស្សី ស្រាប់តែមាន រថយន្តLexus RX300 មួយគ្រឿង បើកមកពីទិស ស្ពានអាកាស ក្នុងល្បឿនលឿន បានមកបុករទេះ លក់ជើងមាន់ រួចហើយហួសទៅបុក រទេះលក់គោដុត ដួលបែកពេញលើដងផ្លូវ បណ្តាលអោយខូចខាត របស់របរ អស់ជាច្រើន ចំណែកបុរស លក់គោដុតរត់មិនទាន់ ក៍ត្រូវរងរបួស បន្តិចបន្តួច..! ក្រោយបង្កហេតុ អ្នកបើកបរគេចខ្លួនបាត់. ។ ប៉ុន្តែបើតាមការ បង្ហើបអោយដឹង ពីអ្នកដែលបានស្គាល់ បានប្រាប់ថា អ្នកបើកបរជាមន្រ្តី ធ្វើការនៅក្រសួងមហាផ្ទៃ ព្រោះមានកូនចៅ និងកូន បង្កើតរបស់អ្នកបើកបរ មកចចារជាមួយអ្នករងគ្រោះ. យ៉ាងណាការចចារ មិនបានផល ទើបប៉ូលីសចរាចរណ៍ ខណ្ឌចំការមន ធ្វើកំណត់ហេតុ វាស់វែង និង យកមធ្យោបាយទាំងអស់ ទៅកាន់អធិការខណ្ឌចំការមន ដើម្បីដោះស្រាយតាមច្បាប់.៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer