ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Tuesday, March 3, 2015

កាមរីបុកកូរ៉ូឡានៅផ្លូវម៉ៅសេងទុងបង្ករអោយ មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ

by Unknown  |  in ព័ត៌មានថ្មីៗ at  Tuesday, March 03, 2015

រាជធានីភ្នំពេញ៖ នៅម៉ោង១២.៣៥នាទី មានគ្រោះថ្នាក់ចរាចរមួយ នៅផ្លូវ ម៉ៅសេទុង មុខហាង ប្រោនកាហ្វេ  រវាងរថយន្ត  កាមរីពណ៌ស្លែ  ផ្លាកលេខ ភ្នំពេញ 2D.5094    ជាមួយរថយន្តកូរ៉ូឡា ពណ៌ឈាមជ្រូក  ផ្លាកលេខ ភ្នំពេញ 2J.8710 ។ តាមប្រភព កន្លែងកើតហេតុ  បានឲ្យដឹងថា គេឃើញ រថយន្តកូរ៉ូឡាបើកពីមុខឯរថយន្តកាមរីបើកពីក្រោយក្នុងទិសដៅស្របគ្នាក្នុងល្បឿន មធ្យម លុះមកដល់មុខ ប្រានកាហ្វេ រថយន្តកាមរីបានបុករថយន្តកូរ៉ូឡាពីក្រោយ ពេញទំហឹង ហើយបើករត់រហូតដល់កោះពេជ្រ ទើបត្រូវចាប់បាន។ក្នុងហេតុការណ៌នេះពុំមាន អ្នករងរបួសទេ ។ក្រោយកើតហេតុភាគី ទាំងពីរសម្រួលគ្នា ដោយខាងរថយន្តកាមរីចេញ ជួសជុលសងការខូចខាត ទៅរថយន្តកូរ៉ូឡា ដើម្បីបញ្ចប់រឿង ដោយមិននាំកង្វល់ ដល់សមត្ថកិច្ចឡើយ ...៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer