ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Friday, April 24, 2015

កូរ៉ូឡាបែកកង់រេចង្កូតទៅបុករនាំងពុះចែកទ្រូងផ្លូវអស់ប្រាំផ្ទាំង

by Unknown  |  in ព័ត៌មានថ្មីៗ at  Friday, April 24, 2015

នៅម៉ោង១.៤០នាទី   ត្រង់ភ្លើងចរាចរណ៍     ពន្ធដារផ្លូវ សហព័ន្ធ   រុស្សី មានរថយន្ត    កូរ៉ូឡា មួយគ្រឿង ពាក់ផ្លាកលេខ      ភ្នំពេញ2E.238បើកបរពីទិស   ខាងលិចទៅកើតលុះមកដល់កន្លែងការដ្ឋានហួសទៅខាង
កើតបាន បន្តិចក៍បុកជាមួយ របាំងចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់អស់    ០៤ផ្ទាំង រីឯរថយន្តរងការខូចខាត ផ្នែកខាងមុខយ៉ាងដំណំ.។    តាមម្ចាស់រថយន្ត     បានបា្រប់ថាមក      ពីរថយន្តគាត់បែកកង់ទើប បណ្តាលឲ្យមានគ្រោះថ្នាក់ បែបនេះ     នៅក្នុងហេតុការណ៍នេះ ពុំមានអ្នករងរបួសឡើយ.។     ក្រោយពេលកើតហេតុមន្ត្រីប៉ូលីសចរាចរណ៍បានស្ទូចរថយន្តយកទៅការិយាល័យប៉ូលីសចរាចរណ័ផ្លូវគោក
ក្រុងភ្នំពេញដើម្បីធ្វើការដោះស្រាយតាមច្បាប់...៕



Advertisement
© 2013 Mohachun News Network.Designed by Share4Khmer