ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Monday, May 11, 2015

ទោចក្រយានយន្តប៉ះទោចក្រយានយន្តបណ្តាលអោយបុរសម្នាក់រងបួសធ្ងន់

by Unknown  |  in ព័ត៌មានថ្មីៗ at  Monday, May 11, 2015

រាជធានីភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៌មួយ បណ្តាលឲ្យបុរស ម្នាក់រងរបួសធ្ងន់.។ ករណីនេះកើតឡើង នៅភ្លើងបញ្ជា ចរាចរណ៍ សន្ធរម៉ុក ក្នុងសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក.។ តាមអ្នកឃើញហេតុការណ៍ បានឲ្យដឹងថា: គាត់បានឃើញរថយន្ត ហាយឡេនដឺ ពណ៌សរ (មិនចាំផ្លាកលេខ) បើកមកពីទិសខាងកើតទៅលិច លើផ្លូវកម្ពុជាក្រោម ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ផ្លូវបំបែកជាបួន ក៍មានម៉ូតូសេ១២៥ មួយគ្រឿងឆ្លងកាត់ពីមុខ ដោយស្ថិតក្នុងល្បឿនលឿន ដូចគ្នាក៍បណ្តាលឲ្យបុក គ្នាពេញទំហឹងតែម្តង ចំណែករថយន្តក៍បើករត់គេច បាត់ស្រមោល ដោយមានកំពិតខាងមុខ ផ្នែកខាងស្តាំ.។ ក្រោយកើតហេតុ រថយន្តសង្រ្គោះ បានដឹកអ្នករបួសទៅពេទ្យកាលម៉ែត្រ ចំណែកម៉ូតូសេ ១២៥ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ 1CZ.5495 ត្រូវបានប៉ូលីសយកទៅរក្សាទុកនៅ អធិការដ្ឋាន នគរបាលខណ្ឌទួលគោក..៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer