ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Monday, July 27, 2015

ម៉ូតូប៉ះម៉ូតូត្រីរងរបួសស្រាល

by Unknown  |  in ព័ត៌មានថ្មីៗ at  Monday, July 27, 2015

រាជធានីភ្នំពេញ៖ នៅម៉ោង1.50នាទីយប់ មុខស្ថានីយ៍ប្រេងឥន្ធន:សូគីមុិច ជិតស្ពានអាកាស ក្បាល ថ្នល់ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូជាមួយម៉ូតូ ដែលម៉ូតូសេ125 ឆ្នាំ2015 ពណ៌ខ្មៅ ពាក់ ផ្លាកលេខ ភ្នំពេញ 1CS.7529 រីឯម៉ូតូគុប90 ពណ៌ប្រផេះក្រម៉ៅ ពាក់ផ្លាកលេខ កណ្តាល 1M.8439.។ បើតាមប្រភពអ្នកឃើញហេតុការណ៍ បានឲ្យដឹងថា: មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើកម៉ូតូគុប តាមផ្លូវ271 ពីទិសខាងជើងទៅត្បូង រួចបត់ស្តាំ សំដៅទៅតាខ្មៅ លុះមកដល់ ចំណុច កើតហេតុ ក៍មានម៉ូតូសេ125 ជិះបញ្ច្រាស់ពីលិចមកកើត ក្នុងល្បឿនលឿន ក៍បានជ្រុល ទៅបុកម៉ូតូ គុបពេញទំហឹង បណ្តាលឲ្យម្ចាស់ម៉ូតូទាំងពីរ ដួលបោកក្បាលទៅនឹងផ្លូវថ្នល់ រងរបួសធ្ងន់.។ ក្រោយមកប៉ូលីសចរាចរណ៍ បានចុះមកវាស់វែង រួចក៍បញ្ជូនអ្នករងរបួសទៅមន្ទីរពទ្យ រីឯម៉ូតូទាំង ពីរបាន យកទៅរក្សាទុក នៅអធិការនគរបាលខណ្ឌមានជ័យ ដើម្បីធ្វើការដោះស្រាយជាក្រោយ..។ អ្វីដែលគួរឲ្យហួសចិត្តនោះ ក្នុងពេលដែលជិតបញ្ចប់ រឿងរ៉ាវម៉ូតូបុកគ្នា ក៍ស្រាប់តែមាន រុឺម៉កម៉ូតូ ដឹកត្រី ដែលបើកបរក្នុងទិសដៅពីជើងទៅត្បូង សំដៅឡើងស្ពាន តែដោយសារដឹកធ្ងន់ពេក ឡើង ស្ពានមិនរួច ក៍ជ្រុលហួសទៅបុកបង្កាន់ដៃស្ពាន ធ្លាក់ធុងដាក់ត្រី បែករាយពេញផ្លូវ តែពុំមានអ្នករង របួស នៅក្នុងករណីនេះឡើយ...៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer