ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Tuesday, August 4, 2015

ចោរលួចគាស់ផ្ទះ ម្ចាស់លបមើល ចាប់បានវាយស្ទើរស្លាប់

by Unknown  |  in ព័ត៌មានថ្មីៗ at  Tuesday, August 04, 2015

រាជធានីភ្នំពេញ៖ចោរលួចគាស់ផ្ទះ ម្ចាស់លបមើល ចាប់បានវាយស្ទើរស្លាប់។ ចោរលួចយ៉ាង សកម្មម្នាក់ ត្រូវប្រជាពលរដ្ឋព័ទ្ធចាប់បានវាយ ស្ទើរស្លាប់ក្នុងពេលដែល កំពុងធ្វើសកម្មភាព គាស់ ផ្លះប្រជាពលរដ្ឋ ដើម្បីលួចយកទ្រព្យសម្បត្តិរបស់គាត់ បើកុំតែមានអន្តរាគមន៍ ពីសមត្ថកិច្ចមូលដ្ឋាន កុំអីមិនមានជីវិតឡើយ. ។ ករណីនេះបានកើតឡើងនៅវេលាម៉ោង 1.35នាទីយប់ នៅភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ក្រុងភ្នំពេញ. តាមរយ:ប្រជាពលរដ្ឋ បានអោយដឹងថា : នៅភូមិរបស់ គាត់ ពុំមានសុវត្ថិភាពទេ អំពើរចោរកម្មតែងកើតមានស្ទើររាល់យប់ ដោយពួកជនខិលខូចទាំងនោះ តែងតែធ្វើសកម្មភាព គាស់ផ្ទះលួចយក របស់មានតម្លៃផ្សេងៗ ធ្វើអោយពួកគាត់បាត់បង់សំភារ: ជាបន្តរបន្ទាប់. បីថ្ងៃមុនពួកចោរគាស់ផ្ទះ យកបាត់ម៉ូតូមួយគ្រឿងហើយ ទើបពួកគាត់ក៍ចាត់គ្នា តាមដាន លុះដល់យប់កើតហេតុ ក៍មានម៉ូតូមួយគ្រឿង ជិះទៅមកៗ ធ្វើអោយមានការសង្ស័យ ក៍ទូរស័ព្ទប្រាប់គ្នាតាមផ្ទះ អោយជួយឃ្លាំមើល ប្រមាណជា15នាទីក្រោយ ក៍មានមនុស្សប្រុសម្នាក់ ដើរមក ហើយធ្វើសកម្មភាពគាស់ផ្ទះ ទើបប្រជាពលរដ្ឋស្រែក ឆោឡោឡើង រីឯចោររត់មកផ្លូវធំ ត្រូវប្រជាពលរដ្ឋចាប់បានម្នាក់ ហើយក៍ស្វាគមន៍យ៉ាងកក់ក្តៅតែម្តង.។ ប្រជាពលរដ្ឋបានសំណូមពរ ដល់លោកអធិការខណ្ឌសែនសុខ មេត្តាធ្វើយ៉ាងណា ជួយលុបបំបាត់អំពើចោរកម្ម នៅក្នុង ភូមិ សេប៉េសេរបស់គាត់ផង ព្រោះគាត់ស្ទើរតែលែងហ៊ានដើរចោលផ្ទះទៅហើយ..៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer