ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Tuesday, August 4, 2015

អគ្គីភ័យឆេះរោងស្នាក់នៅរបស់កម្មករ បូរីពិភពថ្មី(មានវីដេអូ)

by Unknown  |  in ព័ត៌មានថ្មីៗ at  Tuesday, August 04, 2015

រាជធានីភ្នំពេញ៖អគ្គីភ័យឆេះរោងស្នាក់នៅរបស់កម្មករ បូរីពិភពថ្មី។ នៅព្រឹកថ្ងៃទី០៤ ខែសីហា​ ឆ្នាំ​២០១៥ វេលាម៉ោង៥ៈ២០នាទី មានអគ្គីភ័យមួយបានឆាបឆេះ រោងស្នាក់នៅរបស់ កម្មករបូរីពិភពថ្មី មីក្រូហិរ ញ្ញវត្ថុ ភីអិលជី នៅភូមិបាយ៉ាប សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ បើតាមការសាកសួរ កម្មករដែល ស្នាក់នៅទីនោះ បានបញ្ជាក់ប្រាប់ថា. គាត់បានលឺសូរសម្លេងផ្ទុះ ចេញពីបន្ទប់ខាងកើត ចុងខាងត្បូង នៃរោងស្នាក់នៅ ហើយអណ្តាតភ្លើងក៍ឆាបឆេះ យ៉ាងសន្ធោរសន្ធៅតែម្តង ធ្វើអោយ កម្មករភ្ញាក់ផ្អើល រត់ជាន់គ្នា រកតែយករបស់របរមិនបានផង. បើតាមការសន្និដ្ឋាន អាចមកពីឆ្លង ចរន្តអគ្គីសនីតាម ការអោយដឹង រោងស្នាក់នៅនេះមានទទឹង៤០ម៉ែត្រ បណ្តោយ៦០ម៉ែត្រ មានកម្មករ ស្នាក់នៅជាង មួយរយនាក់នៅក្នុងហេតុការណ៍នេះ រោងស្នាក់នៅត្រូវបានឆេះទាំងស្រុង កម្មករពីរនាក់រងរបួសធ្ងន់ របួសស្រាលមួយនាក់ ហើយនៅមានម៉ូតូពីរគ្រឿង រុឺមកកង់បីមួយគ្រឿង ព្រមទាំងរបស់របរប្រើប្រាស់ និងសំលៀកបំពាក់ជាច្រើនទៀតត្រូវបានឆេះអស់។រថយន្តពន្លត់អគ្គីភ័យ របស់ស្នងការនគបាល ក្រុង ចូលរួមក្នុងប្រត្តិបត្តិការចំនួន12គ្រឿង រថយន្តសង្រ្គោះរបស់ក្រសួងសុខាភិបាលចំនួន03គ្រឿង (នេះជាលទ្ធផលពត៌មានបឋម).៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer