ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Tuesday, September 15, 2015

រថយន្តឈ្នួល12កៅអី មិនប្រណីរបាំងចែកទ្រូងផ្លូវ

by Unknown  |  in ព័ត៌មានថ្មីៗ at  Tuesday, September 15, 2015

រថយន្តឈ្នួល12កៅអី មិនប្រណីរបាំងចែកទ្រូងផ្លូវ. ។ ហេតុការណ៍នេះ បង្ករឡើងដោយ រថ យន្ត ឈ្នួល 01 គ្រឿង ពណ៌ក្រម៉ៅឆ្នូតទឹកប្រាក់ ពាក់ផ្លាកលេខ កំពង់ចាម 2A.1248 នៅត្រង់ចំណុច ភ្លើង សញ្ញាចរាចរណ៍សន្ធរម៉ុក កាលពីវេលាម៉ោង 2.55នាទីរំលងអាធ្រាត. តាមប្រភពពីកន្លែងកើតហេតុ បានអោយដឹងថា : រថយន្ត12កៅអី បើកបរមកពីទិសខាងជើង ទៅទិសខាងត្បូង តាមបណ្តោយ ផ្លូវម៉ៅសេទុង មានល្បឿនលឿន លុះមកដល់ភ្លើងសញ្ញា ចរាចរណ៍សន្ធរម៉ុក ក៍វ៉ាក់ជាមួយម៉ូតូ 01គ្រឿង ដែលបើកលើផ្លូវ កម្ពុជាក្រោម ពីទិសខាងលិចទៅទិសខាងកើត មានល្បឿនលឿនដែរ ទើបអ្នកបើករថយន្ត ខំគេចពីម៉ូតូ ក៍ជ្រុលទៅបុកក្បាលនាគ របាំងចែកទ្រូងផ្លូវពេញទំហឹងតែម្តង.. នៅក្នុងហេតុការណ៍នេះ ពុំមានមនុស្សរងរបួសទេ ចំណែករថយន្ត បានរងការខូចខាតកំពិតមុខ និង បែកម៉ាសុីនផ្នែកខាងក្រោម. ។ ក្រោយពេលកើតហេតុ រថយន្តបង្ករត្រូវបានស្ទូច យកទៅ រក្សាទុក នៅការិយាល័យ នគរបាលចរាចរណ៍ជើងគោក រាជធានីភ្នំពេញ ដើម្បីធ្វើការដោះ ស្រាយតាមច្បាប់..៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer