ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Thursday, September 3, 2015

470ម្ចាស់ស្រវឹង ព្រលះអាគុបចូលក្រោមរថយន្ត

by Unknown  |  in ព័ត៌មានថ្មីៗ at  Thursday, September 03, 2015

រាជធានីភ្នំពេញ៖ 470ម្ចាស់ស្រវឹង ព្រលះអាគុបចូលក្រោមរថយន្ត. ។ នៅវេលាម៉ោង11.50នាទី រថយន្តLexus470 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2Q.1618 បានបុកម៉ូតូគុប ពណ៌ទឹកប៊ិច ពាក់ផ្លាកលេខ ភ្នំពេញ 1AY.5123 ករណីនេះកើតឡើងនៅលើផ្លូវ កម្ពុជាក្រោម ត្រង់ចំណុចភ្លើងបញ្ជាចរាចរណ៍ដេអិន ជាប់ស្ថានីយ៍ប្រេងសូគីមិច បណ្តាលអោយអ្នកជិះម៉ូតូ រងរបួសបាក់កជើងខាងស្តាំ.។ បើតាមប្រភព ពីកន្លែងកើតហេតុ បានអោយដឹងថា : មុនពេលកើតហេតុ គេបានឃើញរថយន្តLexus470 បើកបរលើផ្លូវកម្ពុជាក្រោម ពីទិសខាងលិច ទៅទិសខាងកើត ក្នុងល្បឿនយ៉ាងលឿន រីឯម៉ូតូគុបបើកបរើលផ្លូវនេរុ ទិសដៅពីត្បូងទៅទិសខាងជើង លុះមកដល់ភ្លើង បញ្ជាចរាចរណ៍ដេអិន ដោយសារអ្នកបើករថយន្ត មានជាតិស្រវឹង បាត់បង់ម្ចាស់ការពេលបើកបរ ក៍បានបុកម៉ូតូចំពីមុខ បណ្តាលអោយម្ចាស់ម៉ូតូ ខ្ទាតចេញប្រហែលជាង10ម៉ែត្រ រងរបួសបាក់ជើងស្តាំ ចំណែកម៉ូតូចូល ក្រោមរថយន្ត ហើយត្រូវរថយន្តអូស ប្រហែលជាង20ម៉ែត្រ ពីកន្លែងកើតហេតុ.។ ក្រោយពេលកើតហេតុ ម្ចាស់ម៉ូតូរងរបួស ត្រូវបានដឹកយកទៅសង្គ្រោះ នៅគ្លីនីកឯកជន ចំណែករថយន្តនិងម៉ូតូព្រមទាំងអ្នកបើកបរ ត្រូវបានមន្រ្តីប៉ូលីសចរាចរណ៍ យកទៅរក្សាទុក នៅអធិការដ្ឋាន នគរបាលខណ្ឌ7មករា ដើម្បីដោះស្រាយគ្នានៅថ្ងៃស្អែក..៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer