ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Tuesday, September 1, 2015

ឡានយីឌុប សាកកម្លាំងជាមួយ ឡានដឹកត្រី

by Unknown  |  in ព័ត៌មានថ្មីៗ at  Tuesday, September 01, 2015

រាជធានីភ្នំពេញ៖ឡានយីឌុប សាកកម្លាំងជាមួយ ឡានដឹកត្រី.. ។ កាលពីវេលាម៉ោង11.25នាទី នៅលើផ្លូវហាណូយ រថយន្តយីឌុបម៉ាកហុីណូ ពាក់ផ្លាកលេខ ភ្នំពេញ 3A.9706 បានបុកជាមួយរថយន្តដឹកត្រី ម៉ាកHyundai ពណ៌សរ ពាក់ផ្លាកលេខ ភ្នំពេញ 3C.7891 បណ្តាលអោយខ្ទេចមុខខ្លួនឯង ចំណែករថយន្តHyundai ដាច់ធុងប្រេងហូរពេញផ្លូវ.។ ប្រភពនៅទិកន្លែងកើតហេតុ បានអោយដឹងថា : គេបានឃើញរថយន្តយីឌុប បើកមកពីទិសខាងជើង ទៅទិសខាងត្បូង ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ត្រង់ផ្លូវខ្វែង ក៍មានរថយន្តHyundai បើកឆ្លងកាត់ទទឹង ធ្វើអោយរថយន្តយីឌុប ជាន់ហ្វ្រាំងមិនជាប់ ក៍បុកគ្នាពេញទំហឹង ហើយរងការខូចខាតយ៉ាងដំណំ. ក្នុងករណីនេះបានធ្វើអោយ អ្នកបើកបររថយន្តយីឌុប រងរបួសស្រាល ហើយរថយន្តខូចផ្នែកខាងមុខ..។ ក្រោយពេលកើតហេតុ មន្រ្តីប៉ូលីសជំនាញ បានមកវាស់វែង រួចបញ្ជូនរថយន្តទាំងពីរគ្រឿង ទៅការិយាល័យនគរបាល ចរាចរណ៍ក្រុងភ្នំពេញ រង់ចាំការដោះស្រាយ..៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer