ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Tuesday, September 1, 2015

ឡង់គ្រីស័រជើងខ្លាំងសាកកម្លាំងជាមួយរបងថ្ម

by Unknown  |  in ព័ត៌មានថ្មីៗ at  Tuesday, September 01, 2015

រាជធានីភ្នំពេញ៖Land cruiser ជើងខ្លាំង សាកកម្លាំងជាមួយរបងថ្ម.។ កាលពីវេលាម៉ោង12.15យប់ រថយន្តLandcruiser ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2I.6155 បានបុករបងថ្ម ក្រុមហ៊ុនសុរាគាកម្ពុជា បាក់អស់មួយផ្ទាំង ចំណែករថយន្ត រងការខូចខាតស្ទើរមើលពុំយល់.។ សាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា: មុនពេលកើតហេតុ គេបានឃើញរថយន្ត Landcruiserនេះ បើកបរលើផ្លូវជាតិលេខ5 ពីទិសខាងត្បូងទៅជើង ក្នុងល្បឿនលឿន ដូចរថយន្តប្រណាំង ហើយមានម៉ូតូសុីរ៉ែនពីរគ្រឿង បើកប្រដេញតាមពីក្រោយ លុះមកដល់មុខក្រុមហ៊ុន សុរាគាកម្ពុជា ដែលជាចំណុចផ្លូវកោង បណ្តាលអោយរថយន្ត រេចង្កូតធ្លាក់ផ្លូវ ទៅខាងស្តាំ ហើយជ្រុលទៅបុករបងថ្ម របស់ក្រុមហ៊នសុរាគាកម្ពុជា បាក់អស់មួយផ្ទាំង រីឯរថយន្តបានក្រឡាប់ពីរ បីត្រឡប់ខ្ទាតអ្នកបើកបរ និងអ្នករួមដំណើរចេញមកក្រៅ.។ នៅក្នុងគ្រោះថ្នាក់នេះ មានអ្នករងរបួសចំនួន3នាក់ ក្នុងនោះមានម្នាក់រងរបួសធ្ងន់.. ក្រោយពេលកើតហេតុ អ្នករបួសត្រូវបានដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យ ចំណែករថយន្តបង្ករ ត្រូវបានស្ទូចយកទៅរក្សាទុក នៅការិយាល័យនគរបាល ចរាចរណ៍រាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់..៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer