ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Wednesday, September 16, 2015

ម្ចាស់រថយន្តស្រវឹង បញ្ចេញកំហឹង ជាមួយទ្រូងផ្លូវ

by Unknown  |  in ព័ត៌មានថ្មីៗ at  Wednesday, September 16, 2015

រាជធានីភ្នំពេញ៖ម្ចាស់រថយន្តស្រវឹង បញ្ចេញកំហឹង ជាមួយទ្រូងផ្លូវ..។ នៅវេលាម៉ោង11.15នាទីយប់ រថយន្ត LandRover Discovery3 មួយគ្រឿង ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2W.2723 បានក្រឡាប់ បះជើង នៅតាមបណ្តោយផ្លូវ 271 មុខមន្ទីរពេទ្យរុសុី ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ.។ ប្រភព ដែលបានឃើញហេតុការណ៍ បានប្រាប់អោយដឹងថា : គេបានឃើញរថយន្ត LandRover បើកបរលើ ផ្លូវ271 ទិសដៅពីលិច ទៅទិសខាងកើត ក្នុងល្បឿនមធ្យម លុះរថយន្តបើក ហួសទៅមុខបន្តិច ស្រាប់តែលឺសម្លេងប្រាវ ពេលក្រឡេកមើលទៅ គេបានឃើញរថយន្ត ក្រឡាប់ផ្ងារជើងទៅហើយ. អ្នកនៅជិតទីនោះ បានផ្អើលនាំគ្នាទៅមើល ឃើញម្ចាស់រថយន្ត លូនចេញមក ទាំងមានរបួសតិច តួច រួចក៍គេចខ្លួនបាត់តែម្តង. ។ ក្នុងករណីគ្រោះថ្នាក់នេះ បានបណ្តាលអោយ បាក់របាំង ចែកទ្រូង ផ្លូវអស់02កង់ រីឯរថយន្តដាច់រ៉ូទីលកង់មុខខាងឆ្វេង ក្រឡាប់ផ្ងារជើង នៅនឹងកន្លែង ចំណែកអ្នក បើកបរ រងរបួសតិចតួច. ។ ក្រោយកើតហេតុ ប៉ូលីសជំនាញ ចរាចរណ៍ នៃការិយាល័យនគរបាល ចរាចរណ៍ជើងគោក រាជធានីភ្នំពេញ បានស្ទូចរថយន្តបង្តរហេតុ យកទៅទុកនៅស្នងការ នគរបាល រាជធានីភ្នំពេញ ដើម្បីដោះស្រាយសំណង សម្បត្តិសាធារណ: របស់រដ្ឋ. ៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer