ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Friday, September 18, 2015

ទ្រូងផ្លូវនៅតែរងគ្រោះ ព្រោះអ្នកបើកបរបំពាន

by Unknown  |  in ព័ត៌មានថ្មីៗ at  Friday, September 18, 2015

ទ្រូងផ្លូវនៅតែរងគ្រោះ ព្រោះអ្នកបើកបរបំពាន..។ នៅវេលាម៉ោង10.48យប់ ត្រង់ភ្លើងសញ្ញា ចរាចរណ៍ផ្សារដើមគរ ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក មានរថយន្ត មួយគ្រឿងម៉ាក Camryបាឡែនពណ៌សរ ពាក់ផ្លាកលេខ ភ្នំពេញ 2AF.5929 បានបុកក្បាលចែកទ្រូងផ្លូវ បាក់អស់01កង់. ។ តាមប្រជាពលរដ្ឋ ដែលបានឃើញហេតុការណ៍ បានអោយដឹងថា : រថយន្តCamry មួយគ្រឿងនេះ បើកបរតាមផ្លូវ ម៉ៅសេទុង ពីទិសខាងត្បូងទៅទិសខាងជើង ដោយមានល្បឿនលឿន លុះមកដល់ ភ្លើងសញ្ញា ចរាចរណ៍ ខាងលិចផ្សារដើមគរ អ្នកបើកបរបាន បញ្ជាល្បឿនរថយន្ត ប្រជែងត្រង់ ផ្លូវខ្វែង តែពេលបើកចូលមក ចំណែកផ្លូវរបស់ខ្លួន ក៍បុកជាមួយក្បាលចែកទ្រូងផ្លូវ បាក់អស់មួយ កង់ ធ្វើអោយរថយន្ត ដាច់កង់ឆ្វេងខាងមុខ ប៉ុន្តែម្ចាស់រថយន្ត មិនព្រមឈប់ បានព្យាយាមបើករត់ បានប្រហែល30ម៉ែត្រ ទៅមុខលែងរួច ក៍ពន្លត់ម៉ាសុីន រថយន្ត ហើយគេចខ្លួនបាត់..។ ក្រោយពេលកើតហេតុ មន្ត្រីប៉ូលីសប៉ុសិ្តផ្សារដើមគរ បានហៅរថយន្តស្ទូច យករថយន្តបង្ករ ទៅរក្សាទុក នៅការិយាល័យ នគរបាលចរាចរណ៍ រាជធានីភ្នំពេញ ដើម្បីកោះហៅអោយម្ចាស់ ចូលខ្លួនមកដោះស្រាយ..៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer