ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Thursday, September 24, 2015

ស្រ្តីជិះរថយន្តទំនើបជេប្រមាទសម្ថកិច្ច

by Unknown  |  in ព័ត៌មានថ្មីៗ at  Thursday, September 24, 2015

ព្រះរាជអាជ្ញា អមសាលាដំបូង បញ្ជាអោយចាក់សោរ ផ្ទះស្រ្តីស្រវឹងបង្ករគ្រោះថ្នាក់ ហើយនិង ជេរប៉ូលីស។ បន្ទាប់ពីរមានរូបភាពវីដេអូ ពីរឿងស្រ្តីម្នាក់ស្រវឹង ដល់ថ្នាក់លេចនោមជោកខោ
ហើយ បង្ករគ្រោះថ្នាក់ ចរាចរណ៍ រួចជេរប្រមាថប៉ូលីសរួចមកមានប្រតិកម្មពីគ្រប់ស្រទាប់មហាជន ហើយការចែក រំលែកវីដេអូនេះ ពេញបណ្តាញសង្គមហ្វេសប៊ុក បានធ្វើអោយកក្រើកពត៌មាន ដល់ថ្នាក់ដឹកនាំ រហូតនាយអគ្គស្នងការ នគរបាលជាតិ បានដាក់បទបញ្ជា អោយស្រាវជ្រាវ រកប្រភពទីកន្លែង នៃករណីអោយឃើញ ដោយមិនលើកលែងឡើយ. ក្រោមការយកចិត្តទុកដាក់ ពីសមត្ថកិច្ចទូទាំងប្រទេស រហូតបានរកឃើញ រថយន្តល្មើស របស់ស្រ្តីម្នាក់នោះ ក្រោយពីស្រ្តីនោះ បានយករថយន្តទៅលាក់ទុកនៅ ក្នុងផ្ទះមួយ នៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង. ដែលរថយន្តនោះ ម៉ាក Audi Q7 ពណ៌សរ ពាក់ផ្លាកលេខ ភ្នំពេញ 2AG.7576. រីឯស្រ្តីនោះ ឈ្មោះ សូ ដាម៉ុន..។ រំលឹកដើមរឿង. កាលពីយប់ថ្ងៃទី19.9.2015 គេបានឃើញរថយន្ត Audi Q7 បើកបរលើបណ្តោយ ផ្លូវលេខ57B ទិសដៅពីលិចទៅកើត ក្នុងស្ថានភាព រេពេញផ្លូវ លុះមកដល់កន្លែងកើតហេតុ បានបុកអ្នក ជិះកង់ក្នុងទិសដៅស្របគ្នា បណ្តាលអោយអ្នកជិះកង់ រងរបួសធ្ងន់. ប៉ុន្តែម្ចាស់រថយន្ត មិនបានឈប់មើលទេ ដោយព្យាយាមបើករត់គេច តែត្រូវសមត្ថកិច្ចចាប់បាន. អ្វីដែលហួសចិត្តនោះគឺ ស្រ្តីជាម្ចាស់រថយន្ត ដែលស្រវឹង បានចុះមករករឿង និងជេរប្រមាថប៉ូលីស យ៉ាងសប្បាយមាត់ សូម្បីតែខ្លួនឯងស្រវឹងភ្លេច លេចនោមជោកខោ ក៍មិនដឹងដែរ. បើតាមប្រភព បានអោយដឹងថា : តាមរយ:ការស្រាវជ្រាវផ្លាកលេខ គេបានដឹងថា : ម្ចាស់រថយន្ត ជាម្ចាស់គ្រិះស្ថានមីក្រូហិរញ្ញវត្ថុ មានទីស្នាក់ការ ក្នុងខណ្ឌចំការមន.។ លោក ងួន សាន ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តបាត់ដំបង បានអោយសមត្ថកិច្ចចាក់សោរ និងយាម កុំអោយមានអ្នកលួច បណ្តោះយករថយន្ត ហើយនិងកោះហៅ ស្រ្តីអ្នកបើករថយន្ត អោយចូលខ្លួន មកដោះស្រាយចំពោះមុខច្បាប់..៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer