ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Wednesday, September 30, 2015

ស្រវឹងបើកបរ បុកហើយរត់ គេដេញផ្អើលទាំងយប់

by Unknown  |  in ព័ត៌មានថ្មីៗ at  Wednesday, September 30, 2015

ស្រវឹងបើកបរ បុកហើយរត់ គេដេញផ្អើលទាំងយប់ ។ មានការភ្ញាក់ផ្អើល ទាំងកណ្តាលយប់ ដោយសារតែ ក្រុមម៉ូតូជាច្រើនគ្រឿង បានដេញស្ទាក់ចាប់រថយន្ត កាមរីមួយគ្រឿង ដែលបានបង្ករគ្រោះថ្នាក់ចរាចរណ៍ មិនព្រមឈប់ដោះស្រាយ តែបែរជាខំរត់គេចទៅវិញ.. តាមការផ្តល់ពត៌មាន ពីក្រុមម៉ូតូ ដែលបានដេញតាម ប្រម៉ាញ់រថយន្តកាមរីនេះ បានប្រាប់អោយដឹងថា : នៅវេលាម៉ោង ៣.៣០នាទី យប់ថ្ងៃទី ៣០ កញ្ញា ២០១៥ មានរថយន្តកាមរីឆ្លាម មួយគ្រឿង ពណ៌ត្រីឆ្លូញ ពាក់ផ្លាកលេខ ភ្នំពេញ ២M.៤៧៣៣ បានបុករះម៉ូតូ ០៣គ្រឿង នៅមុខ KTV សំរិទ្ធពេជ្រ លើផ្លូវ ៥៩៨ ទឹកដីសង្កាត់ បឹងកក់២ ខណ្ឌទួលគោក តែមិនព្រមឈប់ មកដោះស្រាយ ហើយក៍ព្យាយាមរត់គេច ទើបពួកគាត់នាំគ្នាដេញតាម. ដែលម្ចាស់រថយន្ត ព្យាយាមបើកគេចបង្វែងដាន ស្ទើរតែពេញក្រុង តែចុងបញ្ចប់ ត្រូវចាប់បាននៅផ្លូវលេខ ១៣២ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ក្រោយពេទ្យលោកសង្ឃ នៅពេលដែលរថយន្ត បានបើកបុកចូលផ្ទះប្រជាពលរដ្ឋ..។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានមកធ្វើ អន្តរាគមន៍នៅកន្លែងកើតហេតុ ដើម្បីកុំអោយកើតមានហឹង្សា. ហើយធ្វើការវាស់វែង និងស្ទូចយករថយន្ត ទៅរក្សាទុកដោះស្រាយតាមច្បាប់.។ តាមការពិនិត្យ អ្នកបើកបររថយន្ត មានភាពស្រវឹង ស្ទើរតែឈរមិននឹង ហើយបើកបរបង្ករមហន្តរាយ ដល់អ្នកដ៍ទៃ. សមត្ថកិច្ចគួរតែរឹតបន្តឹង និងដាក់បន្ទុក អោយបានធ្ងន់ធ្ងរ ចំពោះក្រុមមនុស្សប្រភេទនេះ..៕






Advertisement
© 2013 Mohachun News Network.Designed by Share4Khmer