ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Friday, September 4, 2015

ចោរវ័យក្មេង ដែលជំនាញខាងលួចកាត់ ខ្សែរកាបអុបទិក

by Unknown  |  in ព័ត៌មានថ្មីៗ at  Friday, September 04, 2015

រាជធានីភ្នំពេញ៖ចោរវ័យក្មេង ដែលជំនាញខាងលួចកាត់ ខ្សែរកាបអុបទិក.។ ករណីនេះបានកើត ឡើង កាលពីវេលាម៉ោង12.15នាទី លើផ្លូវសហព័ន្ធរុស្សី នៅខាងមុខក្រុមហ៊ុន KIA motor. ។ បើតាមមន្រ្តី ដែលទទួលបន្ទុកខាងខ្សែរ បណ្តាញកាបអុបទិក បានអោយដឹងថា : ជាច្រើនលើកច្រើន សារ ខ្សែរកាបអុបទិករបស់លោក បានត្រូវចោរលួចកាត់ អស់រាប់រយម៉ែត្រ ក្នុងមួយលើក ដោយ សារតែមានការ ខាតបង់ច្រើន ទើបអង្គភាពបានចាត់ អោយមានការល្បាត ឃ្លាំមើលនៅចំណុច ដែល ពួកខិលខូចធ្វើសកម្មភាព. លុះដល់ម៉ោងពេលខាងលើ ក៍មានជនសង្ស័យ2នាក់ ជិះកង់ មកដល់ ហើយឃើញសភាពទីនោះ ឱកាសហុចអោយ ក៍ឡើងបង្គោលក្នុងបំណង កាត់ខ្សែរកាប អុបទិក ប៉ុន្តែត្រូវកម្លាំងដែលឃ្លាំមើល ចេញមកដេញចាប់បានម្នាក់ ចំណែកម្នាក់ទៀត រត់គេច ខ្លួនបាត់. ។ ក្រោយពេលចាប់បានជនសង្ស័យ ខាងម្ចាស់ខ្សែរកាប បានទូរស័ព្ទហៅ សមត្ថកិច្ចមូល ដ្ឋាន ដើម្បីយកទៅសាកសួរ និងចាត់ការតាមផ្លូវច្បាប់..៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer