ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Sunday, September 6, 2015

រថយន្តពហុព្យាបាល ឃឹម រ៉ានី បង្ករគ្រោះថ្នាក់ចរាចរណ៍

by Unknown  |  in ព័ត៌មានថ្មីៗ at  Sunday, September 06, 2015

រថយន្តពហុព្យាបាល ឃឹម. រ៉ានី បង្ករគ្រោះថ្នាក់ចរាចរណ៍. ។ មានគ្រោះថ្នាក់ចរាចរណ៍ គួរអោយរន្ធត់មួយ បានកើតឡើងនៅ លើផ្លូវជាតិលេខ 4 មុខសាលាសង្កាត់ចោមចៅ កាលពីវេលាម៉ោង 7.50 នាទីល្ងាច ថ្ងៃទី05.កញ្ញា2015នេះ ដែលបង្ករឡើងដោយ រថយន្តសង្រ្គោះ របស់ពហុព្យាបាល ឃឹម រ៉ានី បានបុករះម៉ូតូ 02 គ្រឿង ស្លាប់មនុស្ស 03 នាក់(ក្មេង01នាក់) របួសធ្ងន់ 02 នាក់. ។ ម៉ូតូរងគ្រោះទាំងពីរមាន. ម៉ូតូសេ125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1A.5419 ឯម៉ូតូScoopy ពណ៌សរលាយផ្កាឈូក ពាក់ផ្លាកលេខ ភ្នំពេញ 1AZ.0469. ចំណែករថយន្តបង្ករ ពុំមានផ្លាកលេខទេ. ! បើតាមសាក្សីនៅកន្លែងកើតហេតុ បានអោយដឹងថា: គាត់បានឃើញរថយន្ត បង្ករហេតុនេះ បើកលឿនណាស់ ចេញមកពីទិសខាងកើត ឆ្ពោះទៅទិសខាងលិច លុះមកជិតដល់មុខ សាលាសង្កាត់ចោមចៅ រថយន្តសង្រ្គោះបានវ៉ាជែង មកខាងឆ្វេង ចូលចំណែកផ្លូវរបស់គេ ក៍បានបុកម៉ូតូ សេ125 ដែលមានឳពុកម្តាយនិងកូន រួចបន្តរទៅបុក ម៉ូតូScoopy. មួយគ្រឿងទៀត ដែលមានមនុស្ស 02នាក់ បុើងធ្លាក់ចូលប្រឡាយទឹកស្អុយ ចំណែករថយន្តបង្ករ បានហួសទៅឈប់នៅ មុខផ្ទះប្រជាពលរដ្ឋ នៅម្ខាងថ្នល់ហើយអ្នកបើកបរ រត់គេចខ្លួនបាត់..។ បើពិនិត្យនៅក្នុងរថយន្ត គេឃើញនៅក្បែរដៃចង្កូត មានស្រាបៀរ 01 កំប៉ុងដែលផឹកមិនទាន់អស់ ដែលអាចបញ្ជាក់ថា : អ្នកបើកបររថយន្តសង្រ្គោះ គឺដាក់ស្រាបៀរ ផឹកជាប់ជាប្រចាំ. ពលរដ្ឋដែលបានឃើញ បានមានយោបល់ថា. បើយ៉ាងនេះតើគួរទុកចិត្តបានទេ បើអ្នកបើករថយន្ត សង្រ្គោះដាក់ស្រាបៀរ ជាប់ខ្លួនបែបនេះ..? ក្រោយពេលកើតហេតុ អ្នករបួសត្រូវបានដឹកទៅ សង្រ្គោះនៅមន្ទីរពេទ្យកាលម៉ែត្រ. អ្នកស្លាប់បានដឹក យកទៅតម្កល់នៅវត្តទឹកថ្លា រីឯរថយន្តបង្ករ និង ម៉ូតូរងគ្រោះ ត្រូវបានយកទៅរក្សាទុក នៅការិយាល័យ ចរាចរណ៍ជើងគោក រាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការ ដោះស្រាយជាក្រោយ.. ៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer