ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Friday, September 4, 2015

រថយន្ត CRV សុីប្រហិតនិងគុយទាវ លើស្ពានជ្រោយចង្វារ

by Unknown  |  in ព័ត៌មានថ្មីៗ at  Friday, September 04, 2015

រាជធានីភ្នំពេញ៖រថយន្ត CRV សុីប្រហិតនិងគុយទាវ លើស្ពានជ្រោយចង្វារ។ គ្រោះថ្នាក់នេះ បានកើតឡើងកាលពី វេលាម៉ោង10.30នាទី នៅលើស្ពានជ្រោយចង្វារថ្មី ដែលរថយន្តបង្ករ ម៉ាកHonda CRV ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2K.4043 បុកម៉ូតូឆ្នៃភ្ជាប់ធុង សំរាប់ដាក់លក់មី. គុយទាវ. ប្រហិត ខ្ចាយរាយ លើស្ពាន. ។ តាមប្រភពនៅកន្លែងកើតហេតុ បានអោយដឹងថា: ម៉ូតូដែលមានឆ្នៃភ្ជាប់ធុង បានធ្វើ ដំណើរឆ្លងស្ពាន ពីទិសខាងកើត ឆ្ពោះទៅទិសខាងលិច រីឯរថយន្តCRV ក៍ធ្វើដំណើរមកតាមទិស ដៅដូចគ្នា ប៉ុន្តែរថយន្តមកក្រោយ តែបើកបរក្នុងល្បឿនលឿន ហើយមកបុកម៉ូតូ នៅចំកណ្តាល ស្ពានតែម្តង ក្រោយពីបុកម៉ូតូហើយ ម្ចាស់រថយន្តបានបើករត់ បន្តរទៀត ទាំងនៅលើរថយន្ត ជាប់ទាំងមីនិងប្រហិត ទៅជាមួយផង តែត្រូវប្រជាពលរដ្ឋ និងប៉ូលីស ដេញចាប់បាន នៅជិត ស្ថានទូតបារាំង. ពេលសួរនាំទើបដឹងថា អ្នកបើកបរស្រវឹងស្រា និយាយស្ទើរពុំដឹងអ្វីទៅហើយ. ក្នុងករណីនេះបាន បណ្តាលអោយបុរសម្នាក់របួសធ្ងន់ ចំណែកក្មេងប្រុស ដែលរួមដំណើររង របួសស្រាល នៅដែខាងឆ្វេង ចំពោះរថយន្តបង្ករ បានខូចខាតខាងមុខ ផ្នែកខាងស្តាំ. មន្រ្តីមាន សមត្ថកិច្ច បានចាត់បញ្ជូនអ្នករងគ្រោះ ទៅមន្ទីរពេទ្យកាលម៉ែត្រ ចំណែករថយន្តបង្ករ និងអ្នក បើកបរ បានបញ្ជូនទៅការិយាល័យ នគរបាលចរាចរណ៍ជើងគោក រាជធានីភ្នំពេញ..៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer