ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Sunday, September 27, 2015

រថយន្តស្ព័រទំនើប ប៉ះគ្នាជាមួយម៉ូតូScoopy..

by Unknown  |  in ព័ត៌មានថ្មីៗ at  Sunday, September 27, 2015

រថយន្តស្ព័រទំនើប ប៉ះគ្នាជាមួយម៉ូតូScoopy..។ កាលពីរាត្រីថ្ងៃទី២៧ កញ្ញា ២០១៥ វេលាម៉ោង១១.៤០នាទី នៅជិតភ្លើងសញ្ញាចរាចរណ៍ ផ្សារដីហុយ មានគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង រវាងរថយន្តស្ព័រ ម៉ាក Benley ពណ៌ខ្មៅ អត់ផ្លាកលេខ(អ្នកបើកបរជាជនជាតិតៃវ៉ាន់) ជាមួយម៉ូតូ Scoopy ពណ៍ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ១CG.៨៣១៣ បណ្តាលអោយអ្នកបើកបរម៉ូតូ រងរបួសចំនួន ០២នាក់ ក្នុងនេះ របួសស្រាល០១នាក់ របួសធ្ងន់ ០១នាក់..។ តាមប្រភពដែលបានឃើញហេតុការណ៍ បានប្រាប់អោយដឹងថា : រថយន្តបើកបរលើផ្លូវ សហព័ន្ធរុស្សី ទិសដៅពីលិចទៅកើត ចំណែកម៉ូតូ បើកបរលើផ្លូវហាណូយ ពីទិសខាងជើងទៅត្បូង លុះមកដល់ភ្លើងសញ្ញាចរាចរណ៍ ម៉ូតូបានបត់ឆ្វេង រួចជ្រែចូលខាងឆ្វេងរថយន្ត ទើបបណ្តាលអោយ ប៉ះជាមួយរថយន្ត ដួលបោកទៅលើថ្នល់ រងរបួសតែម្តង..។ ក្រោយពេលកើតហេតុ ប៉ូលីសបានធ្វើការវាស់វែង និងបានយកអ្នកបើកបររថយន្ត.ម៉ូតូ ទៅការិយាល័យ ចរាចរណ៍ក្រុងភ្នំពេញ ដើម្បីធ្វើការដោះស្រាយជាក្រោយ..៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer