ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Thursday, October 1, 2015

ក្រុមយុវជនស្ទាវ ជិះម៉ូតូវ៉ារថយន្ត បុកជាមួយម៉ូតូប៉ូលីស

by Unknown  |  in ព័ត៌មានថ្មីៗ at  Thursday, October 01, 2015

ក្រុមយុវជនស្ទាវ ជិះម៉ូតូវ៉ារថយន្ត បុកជាមួយម៉ូតូប៉ូលីស.។ នៅភូមិក្បាលទំនប់២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ លើផ្លូវ២៧១ កាលពីវេលាម៉ោង ១០.១៥នាទី ថ្ងៃទី០១ តុលា ២០១៥ មានគ្រោះថ្នាក់ចរាចរណ៍មួយ បណ្តាលអោយ មានមនុស្សរងរបួសចំនួន ០៤ នាក់ ក្នុងនោះរបួសធ្ងន់ ០២ នាក់ របួសស្រាល ០២ នាក់ ខូចខាតម៉ូតូចំនួន ០២ គ្រឿង មួយគ្រឿងម៉ូតូ PCX ពណ៌ខ្មៅ ពាក់ផ្លាកលេខ នគរបាល ១.៦៨៩៣ មួយគ្រឿងទៀតម៉ាក MSX ពណ៌សរ ពាក់ផ្លាកលេខ ភ្នំពេញ ១FF.៣៩៨៩.។ បើតាមប្រជាពលរដ្ឋ ដែលបានឃើញហេតុការណ៌ បានអោយដឹងថា : គាត់បានឃើញម៉ូតូ PCX បើកបរដោយមន្ត្រី នគរបាលម្នាក់ ពីទិសខាងកើត ទៅទិសខាងលិច រីឯម៉ូតូ MSX បើកមកពីទិសខាងលិច ទៅទិសខាងកើត ដោយមានអ្នកជិះចំនួន ០៣ នាក់. ប្រជាពលរដ្ឋបាន បន្ថែមទៀតថា : ម៉ូតូ MSX នេះបើកបរលឿន ហើយមិនបើកភ្លើងទៀតផង លុះមកដល់ចំណុច កើហេតុ ម៉ូតូ MSX បានបើកវ៉ារថយន្តធំ សំរាប់ដឹកុំកុងតែន័រ ក៍បុកជាមួយម៉ូតូ PCX ចំពីមុខ ពេញទំហឹង បណ្តាលអោយខ្ទាតមនុស្សពេញផ្លូវ.. ដោយគ្រោះថ្នាក់នេះ បានកើតឡើង នៅចំពីក្រោយ រថយន្តដឹកកុងតេន័រ ទើបមានមហាជន យល់ច្រឡំថា រថយន្តបើកគៀរម៉ូតូ ទើបកម្លាំងល្បាត របស់ប៉ូលីស បានប្រដេញស្ទាក់ចាប់ រថយន្តបាននៅខាងកើត ស្ពានព្រះមុនីវង្សថ្មី. ប៉ុន្តែអ្នកបើកបររថយន្តធំ គាត់បានបដិសេធន៍ថា គាត់មិនបានបង្ករ គ្រោះថ្នាក់នេះទេ. ហើយគាត់មានទាំងសាក្សី សំរាប់បំភ្លឺអោយគាត់ទៀតផង..។ ក្រោយពេលកើតហេតុ ប៉ូលីសបានមកអន្តរាគមន៍ និងបានហៅរថយន្តសាមុយ ដឹកអ្នករបួសទៅមន្ទីរពេទ្យ ហើយបានវាស់វែង នាំយកម៉ូតូ និង រថយន្ត ទៅការិយាល័យចរាចរណ៍ ក្រុងភ្នំពេញ ដើម្បីស្រាវជ្រាវ និងដោះស្រាយតាមនិតិវិធី...៕







Advertisement
© 2013 Mohachun News Network.Designed by Share4Khmer