ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Wednesday, October 21, 2015

ស្រវឹងបើកកង់បី ជ្រែពេញផ្លូវ ទៅបុករថយន្តតាក់សុី

by Unknown  |  in ព័ត៌មានថ្មីៗ at  Wednesday, October 21, 2015

ស្រវឹងបើកកង់បី ជ្រែពេញផ្លូវ ទៅបុករថយន្តតាក់សុី.។ កាលពីវេលាម៉ោង៩.១០នាទី ថ្ងៃទី២១តុលា២០១៥ នៅលើផ្លូវ២៧១ មុខមន្ទីរពេទ្យលោកសង្ឃ មានករណី គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងម៉ូតូរុឺម៉កកង់បី ជាមួយរថយន្តតាក់សុី ព្រលានយន្តហោះភ្នំពេញ តែក្នុងហេតុការណ៍នេះ ពុំមានមនុស្សរងរបួសនោះទេ. អ្នកឃើញហេតុការណ៍នេះ បានអោយដឹងថា : រុឺម៉កម៉ូតូកង់បីនិងរថយន្ត ធ្វើដំណើរលើផ្លូវ២៧១ ពីត្បូងទៅជើងស្របទិសគ្នា ប៉ុន្តែអ្នកបើកម៉ូតូកង់បី ដែលស្ថិតក្នុងភាពស្រវឹង បានបើកបរលឿន ជ្រែគេឯង លុះមកដល់កន្លែងកើតហេតុ ក៍ជ្រុលទៅបុកជាមួយ រថយន្តតាក់សុី បណ្តាលអោយខូចខាត ផ្នែកខាងឆ្វេង នៃរថយន្ត . ។ ក្រោយពេលកើតហេតុ ភាគីទាំងពីរ បានចចារ ដោះស្រាយគ្នា នៅកន្លែងកើតហេតុ ដោយភាគីខាង ម៉ូតូរុឺម៉កកង់បី សងទៅខាងរថយន្តតាក់សុី ចំនួន១៥$ ដើម្បីបញ្ចប់បញ្ហា..៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer