ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Thursday, October 22, 2015

បើកបរលឿនបុកជាមួយរថយន្ត របួសធ្ងន់ទាំងបីនាក់

by Unknown  |  in ព័ត៌មានថ្មីៗ at  Thursday, October 22, 2015

បើកបរលឿនបុកជាមួយរថយន្ត របួសធ្ងន់ទាំងបីនាក់.។ មនុស្ស០៣នាក់ ត្រូវរងរបួសធ្ងន់ នៅក្នុងគ្រោះថ្នាក់ ចរាចរណ៍ លើផ្លូវជាតិលេខ៤ មុខបូរីសែនមនោរម្យ កាលពីម៉ោង១២.៣០នាទី ឆ្លងចូលថ្ងៃទី២៣ តុលា រវាងរថយន្តដឹកកុងតេន័រ របស់ក្រុមហ៊ុនតិច ស្រ៊ុន ជាមួយម៉ូតូសេ១២៥.។ រថយន្តម៉ាក STERLiNG ពណ៌ស្លែខ្ចី ពាក់ផ្លាកលេខ ភ្នំពេញ ៣C.៧០១៨. ឯខាងម៉ូតូ ម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ១BV.១៩៤៤.។ តាមពត៌មាននៅកន្លែងកើតហេតុ បានប្រាប់អោយ ដឹងថា : គេបានឃើញរថយន្ត បើកមកពីទិសខាងលិច សំដៅចូលទីក្រុងភ្នំពេញ ចំណែកម៉ូតូសេ១២៥ ដែលមានមនុស្សជិះ០៣នាក់ ប្រុស០២នាក់ស្រី០១នាក់ បើកបរពីទិសខាងកើត ទៅទិសខាងលិច ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ ចំណុចកើតហេតុ ម៉ូតូបានបើកវ៉ារថយន្តមួយគ្រឿង ចូលទៅខាងចំណែកផ្លូវម្ខាងទៀត គាប់ជួននិងរថយន្ត ម្ខាងទៀតមកដល់ អ្នកបើកម៉ូតូខំងាកចូលមកខាងស្តាំ ប៉ុន្តែគេចមិនផុត ក៍ជ្រុលបុកឈ្នាន់រថយន្ត បណ្តាលឲ្យ ម៉ូតូរួមនិងអ្នកជិះ ដួលបោកទៅលើថ្នល់ រងរបួសធ្ងន់ ទាំង០៣នាក់តែម្តង. រីឯអ្នកបើករថយន្ត ពេលដឹងថា មានការប៉ះទង្គិច បង្ករអោយមាន អ្នករងរបួសធ្ងន់ ក៍បញ្ឈប់រថយន្តហើយចុះ រត់គេចខ្លួនបាត់ស្រមោល។ ក្រោយពេលកើតហេតុអ្នករបួសត្រូវបាន ក្រុមរថយន្ត សង្រ្គោះអង្គភាព៧១១ដឹកយកទៅសង្រ្គោះ នៅមន្ទីរពេទ្យ លោកសង្ឃ. ចំណែករថយន្តនិងម៉ូតូ ត្រូវបានយកទៅរក្សាទុក. នៅការិយាល័យប៉ូលីស ចរាចរណ៍ក្រុងភ្នំពេញ ដើម្បីដោះស្រាយតាមច្បាប់.៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer