ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Thursday, October 1, 2015

ចេញពីហាងសុីផឹក ជិះបញ្ច្រាស់ បុកអ្នកជិះកង់

by Unknown  |  in ព័ត៌មានថ្មីៗ at  Thursday, October 01, 2015

ចេញពីហាងសុីផឹក ជិះបញ្ច្រាស់ បុកអ្នកជិះកង់..។ កាលពីវេលាម៉ោង ១២.៤៥ នាទី រំលងអាធ្រាត ឆ្លងចូលថ្ងៃទី ០២ តុលា ២០១៥ មានម៉ូតូសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ១FF.៩១៦២ ជិះគ្នា ០២ នាក់ បានចេញពីហាងសុីផឹក យីហោ ៨៨១ ខាងលិចស្ពានអាកាស ព្រះមុនីវង្សថ្មី បានជិះបញ្ច្រាស់ មកបុកជាមួយអ្នកជិះកង់ បណ្តាលអោយរងរបួស ខ្លួនឯង ចំណែកអ្នកជិះកង់ រងរបួសតិចតួចប៉ុណ្ណោះ.. នៅក្នុងហេតុការណ៌នេះ បានបណ្តាលអោយ ម្ចាស់ម៉ូតូរងរបួសធ្ងន់ ដាច់សាច់ជើងមួយដុំ នៅនឹងកន្លែង រីឯម៉ូតូខូចខាតតិចតួច ចំណែកកង់ បានខូចផ្នែកខាងមុខ..។ មន្រ្តីប៉ូលីសមូលដ្ឋាន បញ្ជូនអ្នករបួសទៅមន្ទីរពេទ្យ ចំណែកកង់និងម៉ូតូ ប៉ូលីសបានយកទៅរក្សារទុក នៅអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ..៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer