ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Monday, October 26, 2015

បុកគ្នានៅផ្សារដីហុយ ចាប់បានមុខព្រលានយន្តហោះ

by Sornthoeurn  |  in ព័ត៌មានថ្មីៗ at  Monday, October 26, 2015

បុកគ្នានៅផ្សារដីហុយ ចាប់បានមុខព្រលានយន្តហោះ.។ នៅវេលាម៉ោង១០.២៥នាទី ថ្ងៃទី២៦ តុលា ២០១៥ រថយន្តCamry បាឡែន ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ ២AD.២៨៤៧ ត្រូវបានកង កម្លាំងល្បាត ស្ទាក់ឃាត់បាន នៅមុខព្រលានយន្តហោះ អន្តរជាតិភ្នំពេញ ក្នុងពេលម្ចាស់រថយន្តនេះ មានបំណងរត់គេច ពីការទទួលខុសត្រូវ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ ជាមួយនិងម៉ូតូSL ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ ១AX.៦៨៤៨ នៅជិតភ្លើងសញ្ញាចរាចរណ៍ផ្សារដីហុយ ដែលបណ្តាលអោយម្ចាស់ម៉ូតូSL រងរបួសស្រាល.។ បើតាមប្រជាពលរដ្ឋ នៅជិតកន្លែងកើតហេតុ បានប្រាប់អោយដឹងថា: គាត់បានឃើញរថយន្តបាឡែន បើកមកពីទិសខាងកើតទៅទិសខាងលិច លើផ្លូវសហព័ន្ធ រុស្សី ចំណែកឯ ម៉ូតូSL បើកមកពីទិស ខាងលិចទៅទិសខាងកើត ប៉ុន្តែបានបើកបញ្រ្ចាស់ ក្នុងចំណែកផ្លូវរបស់រថយន្ត លុះមកដល់កន្លែងកើតហេតុ ម៉ូតូSL បានបើកចូលទៅ កណ្តាលថ្នល់ ក៍ជ្រុលទៅបុកជាមួយរថយន្ត ចំពីមុខ ផ្នែកខាងឆ្វេង បណ្តាលរថយន្តនិងម៉ូតូ រងការខូចខាត ទាំងសងខាង. តែអ្នកបើករថយន្ត មិនព្រមឈប់នៅ កន្លែងកើតហេតុនោះទេ គាត់បានព្យាយាមបើករត់ រហូតដល់មុខព្រលានយន្តហោះ អន្តរជាតិភ្នំពេញ ទើបត្រូវកងកម្លាំងល្បាតឃាត់បាន.។ ប៉ូលីសបានមកដល់ ហើយចាត់បញ្ជូនអ្នករបួស ទៅព្យាបាលនៅគ្លីនិចឯកជន រីឯរថយន្តនិងម៉ូតូ ត្រូវយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីដោះស្រាយតាមច្បាប់..៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer