ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Wednesday, October 28, 2015

ជើងខ្លាំង បើកលឿនដូចហោះ បុកសួន ក្រឡាប់ជិត១០ត្រឡប់

by Unknown  |  in ព័ត៌មានថ្មីៗ at  Wednesday, October 28, 2015

រាជធានីភ្នំពេញ៖ជើងខ្លាំង បើកលឿនដូចហោះ បុកសួន ក្រឡាប់ជិត១០ត្រឡប់..។ រថយន្តទំនើប BMW.X៥ ពណ៌ទឹកប្រាក់ ពាក់ផ្លាក លេខភ្នំពេញ ២V.៦៧៨៦ បើកលឿនដូចហោះ ទៅបុកច្រមុះជ្រូក រង្វង់មូលចោមចៅ បាក់អស់៥កង់ និងរងរបួសមនុស្ស០២នាក់. ករណីនេះបានកើតឡើង កាលពីវេលាម៉ោង ២.៤០នាទីយប់ ឆ្លងចូលថ្ងៃទី ២៨ តុលា ២០១៥. ។ តាមប្រភពពីកន្លែងកើតហេតុ បានអោយដឹងថា : គេបានឃើញ រថយន្តBMWនេះ បើកបរលើបណ្តោយផ្លូវ សហព័ន្ធរុស្សីពីកើតទៅលិច ក្នុងល្បឿនមួយយ៉ាងលឿន ដូចរថយន្តប្រណាំង លុះមកដល់ច្រមុះជ្រូកសួនច្បារ ជិតរង្វង់មូលចោមចៅ ស្រាប់តែរថយន្តនេះ បើកបុកខឿនសួន ក្រឡាប់ជិត ១០ត្រឡប់ រថយន្តបុើងចម្ងាយ ជិត១០០ម៉ែត្រ ទើបឈប់. ភ្លាមៗគេបានឃើញ មនុស្ស០៣នាក់ លូនចេញពីរថយន្ត ដែលក្នុងនោះមាន ប្រុស០២នាក់ ស្រី០១នាក់ ដោយមិនមាន មនុស្សស្លាប់នោះឡើយ.។ ក្រោយពេលកើតហេតុ មន្ត្រីប៉ូលីសមូលដ្ឋាន បានមកដល់ ហើយបានបញ្ជូនអ្នករបួស ទៅមន្ទីរពេទ្យ រួចបានហៅប៉ូលីសជំនាញ មកស្ទូចយករថយន្តបង្ករ ទៅទុកនៅការិយាល័យ ប៉ូលីសចរាចរណ៍ក្រុងភ្នំពេញ ដើម្បីកោះហៅម្ចាស់រថយន្ត អោយចូលមកដោះស្រាយ សងសំណងដែលខ្លួនបាន ធ្វើអោយខូចសម្បត្តិ សាធារណ: របស់រដ្ឋ. ។ បើតាម ការសន្និដ្ឋាន របស់ប៉ូលីសថា អ្នកបើកបរអាចនិងមាន ជាតិស្រវឹង ក្នុងពេលបើកបរ..៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer