ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Saturday, October 31, 2015

រថយន្តទំនើប អ្នកបើកទំនើង បុកបង្គោលភ្លើង បាក់អស់០១ដើម

by Unknown  |  in ព័ត៌មានថ្មីៗ at  Saturday, October 31, 2015

រថយន្តទំនើប អ្នកបើកទំនើង បុកបង្គោលភ្លើង បាក់អស់០១ដើម..។ កាលពីវេលាម៉ោង១.៣០នាទី រំលងអាធ្រាត ឆ្លងចូលថ្ងៃទី០១ វិច្ឆិការ២០១៥ នៅលើផ្លូវសហព័ន្ធរុស្សី មុខហាងលក់រថយន្ត២២២ ទល់មុខទីស្តីការគណរដ្ឋមន្រ្តី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ. រថយន្តAudi.Q៧ ពណ៌សរ អត់ផ្លាកលេខ បានបុកដាច់បង្គោលភ្លើង អស់០១ដើម អូសទៅមុខប្រមាណជិត៣០ម៉ែត្រ ទើបជ្រុះចេញ ហើយរថយន្ត បន្តរទៅបុកដើមក្ងោកមួយដើមទៀត ទើបទៅមុខលែងរួច. ចំណែកអ្នកបើកបរ រងរបួសស្រាល បានដឹកដៃស្រីកំពូលស្នហ៍ រត់គេចខ្លួនបាត់ ដោយមិននៅមើល រថយន្តសំណប់ចិត្ត របស់ខ្លួនឡើយ.។ តាមប្រភពនៅកន្លែងកើតហេតុ បានអោយដឹងថា : គេបានឃើញរថយន្ត បើកបរលើផ្លូវសហព័ន្ធរុស្សី ក្នុងទិសដៅពីកើតទៅលិច មើលទៅលឿនដូចជា រថយន្តប្រណាំង លុះមកដល់ផ្លូវបំបែកទៅបឹងកក់ ក៍បត់ត្រឡប់ទៅកើតវិញ ដោយមិនមានបន្ថយល្បឿនឡើយ លុះមកជិតដល់ កន្លែងកើតហេតុ គេមិនបានដឹងថា មកពីមូលហេតុអ្វី ក៍ស្រាប់រថយន្ត បានរេចង្កូតមកខាងឆ្វេងដៃ រួចក៍បាន ទៅបុកបង្គោលភ្លើង០១ដើម នៅមុខហាងលក់រថយន្ត យីហោលឹម កៅ. ដាច់ត្រឹមដី តែរថយន្តមិនបានឈប់ទេ គឺបាននាំយកបង្គោលភ្លើង ទៅជាមួយ បានប្រមាណជិត៣០ម៉ែត្រ ទើបរបូតបង្គោលភ្លើង ចំណែករថយន្តក៍បន្តរទៅបុក ដើមក្ងោក០១ដើម នៅមុខហាងលក់រថយន្ត យីហោ ២២២ ទើបអ្នកបើកបរព្រមឈប់. រួចនាំស្រីស្នេហ៍គេចខ្លួនបាត់.។ បន្ទាប់ពីកើតហេតុ ប៉ូលីសចរាចរណ៍ក្រុង បានមកស្ទូច យករថយន្តទៅទុកនៅ ស្នងការនគរបាល ក្រុងភ្នំពេញ ដើម្បីស្រាវជ្រាវរកម្ចាស់ អោយមកទទួលខុសត្រូវ ពីការដែលធ្វើអោយខូចខាត សម្បត្តិសាធារណរបស់រដ្ឋ.៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer