ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Wednesday, October 28, 2015

បុរសម្នាក់ត្រូវរថយន្តបុក ហើយកិនស្លាប់ យ៉ាងអណោចអធម

by Unknown  |  in ព័ត៌មានថ្មីៗ at  Wednesday, October 28, 2015

បុរសម្នាក់ត្រូវរថយន្តបុក ហើយកិនស្លាប់ យ៉ាងអណោចអធម..។ បុរសម្នាក់ត្រូវរថយន្ត ក្រុមហ៊ុនដឹកជញ្ជូន សុីថប បុកហើយកិនបែកខួរ និងគ្រឿងក្នុង ធ្លាយចេញមកក្រៅ ស្លាប់គួរអោយសង្វេគ ដែលករណី គ្រោះថ្នាក់នេះ កើតឡើងនៅម៉ោង៨.៣០នាទីយប់ ថ្ងៃទី២៨តុលា២០១៥ នៅលើ ផ្លូវ៥៩៨ មុខហាងលក់កង់រថយន្ត យីហោ៨៨៨ ស្ថិតនៅក្នុង សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ.។ នៅក្នុងករណីនេះ ពុំមានអ្នកឃើញហេតុការណ៍ ផ្ទាល់នោះទេ ប៉ុន្តែក្រោយទទួលពត៌មាន ប៉ូលីសបាន ដាក់ការសង្ស័យ លើរថយន្តដឹកកុងតេន័រមួយគ្រឿង ហើយបាន ឃាត់ត្រួតពិនិត្យ ក៍ឃើញមានឈាមប្រឡាក់ ជាប់កង់រថយន្ត ទើបប៉ូលីសសំរេចឃាត់ រថយន្តនេះទុកតែម្តង ចំណែកអ្នកបើកបរ ពីដំបូងបានប្រកែក តែក្រោយមក បានគេចខ្លួនបាត់ ពេលប៉ូលីសរវល់ ត្រួតពិនិត្យ.។ បុរសរងគ្រោះឈ្មោះ អុឹម ប៊ុនឡាត់ អាយុ៤០ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុន ធ្វើការនៅ ផ្នែកត្រួតពិនិត្យឥវ៉ាន់ មានស្រុកកំណើតនៅភូមិតាកួយ ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម សព្វថ្ងៃស្នាក់នៅផ្ទះជួល ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ.។ រថយន្តបង្ករ របស់ក្រុមហ៊ុនសុីថប ម៉ាកHyundai ក្បាលពណ៌សរ ពាក់ផ្លាកលេខ ភ្នំពេញ ៣B.៩៣៥៧ ចំណែកម៉ូតូជនរងគ្រោះ ម៉ាក WAVE ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ១CB.០៧៨៣.។ ក្រោយពេលកើតហេតុ ប៉ូលីសជំនាញ ចរាចរណ៍ បានយករថយន្ត និងម៉ូតូ ទៅរក្សាទុកនៅ ការិយាល័យ ប៉ូលីសចរាចរណ៍ក្រុង ចំណែកសពជនរងគ្រោះ បានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ នៅវត្តទឹកថ្លា ក្នុងរាជធានីភ្នំពេញ..៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer