ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Saturday, October 24, 2015

បុកគេពីក្រោយ បណ្តាលអោយស្រ្តីម្នាក់ របួសស្រាល

by Sornthoeurn  |  in ព័ត៌មានថ្មីៗ at  Saturday, October 24, 2015

បុកគេពីក្រោយ បណ្តាលអោយស្រ្តីម្នាក់ របួសស្រាល.។ នៅលើផ្លូវ២០០៤ កាលពីវេលាម៉ោង៩.០០នាទីយប់ ថ្ងៃទី២៣តុលា២០១៥ មុខសាលាអន្តរជាតិ CIA មានគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត Highlander ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ ២X.៧៨៦០ ជាមួយម៉ូតូ Smash V ពណ៌ខ្មៅ ពាក់ផ្លាកលេខ ក្រចេះ ១B.៣០០៣ បណ្តាលអោយ ស្រ្តីម្នាក់រងរបួសស្រាល ចំណែកបុរសជាប្តី របួសរលាត់ ដៃបន្តិចប៉ុណ្ណោះ.។ ប្រភពបានអោយដឹងថា : រថយន្តនិងម៉ូតូ បើកបរស្របទិសគ្នា លើផ្លូវ២០០៤ ក្នុងទិសដៅ ពីលិចទៅកើត លុះមកដល់មុខសាលាអន្តរជាតិCIA ស្រាប់តែរថយន្ត Highlander បានបុកម៉ូតូSmash ពីក្រោយខ្ទាតអ្នកជិះចេញពីម៉ូតូ ហើយរថយន្តបានអូស ម៉ូតូទៅមុខប្រមាណជាង១០ម៉ែត្រ ទើបទៅមុខលែងរួច ក្រោយពេលកើតហេតុ ប៉ូលីសបានមកដល់ ហើយចាត់បញ្ជូនស្រ្តីរងគ្រោះ ទៅកាន់មន្ទីរពេទ្យ និងបានវាស់វែង នៅកន្លែងកើតហេតុ រៀបចំឯកសារ ដើម្បីដោះស្រាយតាមច្បាប់. ប៉ុន្តែភាគីរថយន្តបង្ករ បានសុំដោះស្រាយ ជាមួយជនរងគ្រោះនៅនិងកន្លែង៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer