ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Wednesday, October 21, 2015

រថយន្តបែនHino បង្ករគ្រោះថ្នាក់គួរអោយរន្ធត់

by Sornthoeurn  |  in ព័ត៌មានថ្មីៗ at  Wednesday, October 21, 2015

រថយន្តបែនHino បង្ករគ្រោះថ្នាក់គួរអោយរន្ធត់..។ គ្រោះថ្នាក់ចរាចរណ៍ គួរអោយរន្ធត់មួយ បានកើតឡើង កាលពីម៉ោង៨.២៥នាទី ថ្ងៃទី២១តុលា នៅមុខផែស្ងួត សូ ងួន ផ្លូវវ៉េងស្រេងសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ដែលបង្ករឡើង ដោយរថយន្តបែនដឹកដី ម៉ាកHiNO ពណ៌សរឆ្នូតខៀវ ពាក់ផ្លាកលេខ ភ្នំពេញ ៣A.២២៨៧ បុកទៅលើម៉ូតូ សេ១២៥ ដែលមានអ្នកជិះ០២នាក់ ត្រូវស្លាប់បាត់បង់ ជីវិត មានម្នាក់ត្រូវដាច់ខ្លួន ជាពីរកំណាត់ ចំណែកម៉ូតូ ត្រូវខូចខ្ទេច មើលមិនយល់ នៅក្រោមរថយន្ត.។ តាមអ្នកឃើញហេតុការណ៍ បានអោយដឹងថា : គេបានឃើញរថយន្ត HiNO បើកបរពីទិសខាងលិច ទៅទិសខាងកើត ចំណែកម៉ូតូ ធ្វើដំណើរពីទិសខាងកើត ទៅទិសខាងលិច លើចំណែកផ្លូវផ្សេងគ្នា លុះមកដល់ចំណុចកើតហេតុ មិនដឹងថាមកពីហេតុអ្វី ស្រាប់តែរថយន្ត HiNO រេចង្កូតមកបុកទ្រូងផ្លូវ រួចឆ្លងហួសមកបុកជាមួយ ម៉ូតូសេ១២៥ ពេញទំហឹង និងរុញយកម៉ូតូទៅជាមួយ ហួសទៅបុករបងផែស្ងួត សូ ងួន បាក់អស់មួយផ្ទាំង ទើបរថយន្តអស់ល្បឿន រីឯអ្នកបើកបរបានបើកទ្វារលោតចុះ រត់គេចខ្លួនបាត់.។ ក្រោយពេលកើតហេតុ ប៉ូលីសចរាចរណ៍ បានចុះមក ធ្វើកំណត់ហេតុ និងស្ទូចយករថយន្ត ទៅរក្សាទុក នៅការិយាល័យប៉ូលីស ចរាចរណ៍ក្រុង ដើម្បីស្រាវជ្រាវ រកម្ចាស់រថយន្ត អោយចូលខ្លួន មកដោះស្រាយ ចំណែកសព ជនរងគ្រោះ យកទៅតម្កល់ទុកនៅវត្តទឹកថ្លា ដើម្បីស្វែងរកសាច់ញាតិ មកទទួលយកធ្វើបុណ្យ តាមប្រពៃណីយ៍. ៕







Advertisement
© 2013 Mohachun News Network.Designed by Share4Khmer