ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Wednesday, October 28, 2015

អាStep បើកបញ្ច្រាស់ ព្រលះជាមួយ RX៣០០

by Unknown  |  in ព័ត៌មានថ្មីៗ at  Wednesday, October 28, 2015

រាជធានីភ្នំពេញ៖អាStep បើកបញ្ច្រាស់ ព្រលះជាមួយ RX៣០០.។ នៅលើបណ្តោយផ្លូវ ព្រះមុនីរ៉េត ក្នុងសង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជាធានីភ្នំពេញ. មុខស្ថានីយ៍ប្រេងតេលា. កាលពីវេលាម៉ោង ១១.៣០នាទី ថ្ងៃទី២៧ តុលា ២០១៥ ករណីគ្រោះថ្នាក់មួយ រវាងរថយន្ត Lexus RX៣០០ ពណ៌ស្ករ ពាក់ផ្លាកលេខ ភ្នំពេញ ២C.៩៦៩៩ ជាមួយម៉ូតូ Step ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ១O.២៣៣០ បណ្តាលអោយ យុវជនម្នាក់រងរបួស.។ តាមការផ្តល់ពត៌មាន នៅកន្លែងកើតហេតុ បានអោយដឹងថា :រថយន្តLexus បើកមកពីទិសខាងលិច ទៅទិសខាងកើត លុះមកដល់ មុខស្ថានីយ៍ប្រេងតេលា ក៍ស្រាប់តែមាន ម៉ូតូStep មួយគ្រឿងបានបើក ចេញពីស្ថានីយ៍ប្រេង ក្នុងទិសដៅបញ្ច្រាស់ បំណងឆ្លងទៅផ្លូវម្ខាងទៀត ក៍បុកជាមួយរថយន្ត ចំពីមុខពេញតែម្តង ក្រោយពេល បុកគ្នាហើយ ម្ចាស់រថយន្ត បានបើករត់ រហូតដល់មុខ វត្តស្ទឹងមានជ័យ ទើបត្រូវកងរាជអាវុធហត្ថ ស្ទាក់ឃាត់ បាននៅចំណុចគល់ស្ពាន ស្ទឹងមានជ័យ.។ ក្រោយពេលកើតហេតុ មន្ត្រីជំនាញបានមកដល់ រៀបចំបញ្ជូនអ្នករបួស ទៅកាន់មន្ទីរពេទ្យ ហើយយក រថយន្តនិងម៉ូតូ ទៅកាន់អធិការខណ្ឌមានជ័យ ប៉ុន្តែអ្នកបើករថយន្ត ជាជនជាតិចិន បានសុំចចារ ដោះស្រាយគ្នា បញ្ចប់រឿងនៅនឹងកន្លែង..៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer