ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Monday, November 2, 2015

ចេញពីសុីផឹកបើកលឿន បុករបាំងថ្មចែកផ្លូវ បាកអស់០១កង់

by Unknown  |  in ព័ត៌មានថ្មីៗ at  Monday, November 02, 2015

ចេញពីសុីផឹកបើកលឿន បុករបាំងថ្មចែកផ្លូវ បាកអស់០១កង់.។ នៅវេលាម៉ោង១១.៥០នាទីយប់ ថ្ងៃទី០២ វិច្ឆិការ ២០១៥ លើផ្លូវ២៧១ មុខសម្ភពបឹងសាឡាង. សង្កាត់ បឹងសាឡាង ខណ្ឌទួលគោក. រថយន្តHighlander ពណ៌ទឹកប្រាក់ ផ្លាកលេខ ភ្នំពេញ ២Q.៩៦០៣ មានអ្នកជិះ០៤នាក់ ប្រុស០៣នាក់ ស្រី០១នាក់ បានបុករបាំងថ្មចែកផ្លូវ បាក់អស់០១កង់. បណ្តាលអោយ របួសធ្ងន់០១នាក់ របួសស្រាល០១នាក់ ចំណែក០២នាក់ទៀត របួសដាច់រលាត់ ដៃជើងបន្តិចបន្តួចប៉ណ្ណោះ.។ បើតាមសន្តិសុខ ដែលបានឃើញហេតុការណ៍ បានប្រាប់អោយដឹងថា : គាត់បានឃើញរថយន្ត បើកចុះមកពីស្ពានអាកាស ស្ទឹងមានជ័យ ទិសដៅពីកើត ទៅលិច ក្នុងល្បឿនលឿន លុះមកដល់ មុខសម្ភពបឹងសាឡាង រថយន្តក៍បុករបាំងថ្ម ចំពីមុខកង់ ខាងឆ្វេង បណ្តាលអោយរថយន្ត វិលពីរជុំ ទើបអស់ល្បឿន ទៅឈប់នៅក្បែរ ចឹញ្ចើមផ្លូវ.។ ក្រោយមានហេតុការណ៍ ប៉ូលីសមូលដ្ឋានបានមកដល់ ចាត់បញ្ជូនអ្នករបួស ទៅមន្ទីរពេទ្យ ចំណែករថយន្តបង្ករ និង អ្នកបើកបរ ត្រូវបានយកទៅ ការិយាល័យប៉ូលីស ចរាចរណ៍ក្រុង ដើម្បីដោះស្រាយតាមច្បាប់.. ប៉ូលីសបានអោយដឹងថា : អ្នកបើកបរ មានជាតិស្រវឹងក្នុងខ្លួន ហើយនៅតែព្យាយាម បើកបរ ទើបបណ្តាលអោយ មានគ្រោះថ្នាក់បែបនេះ..៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer