ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Friday, November 13, 2015

ភេរវកម្មនៅកណ្តាលទីក្រុងប៉ារីស បាញ់និងបំផ្ទុះគ្រាប់បែក សម្លាប់មនុស្សកើនឡើងដល់ជាង១៤០នាក់

by Unknown  |  in ព័ត៌មានថ្មីៗ at  Friday, November 13, 2015

(ប៉ារីស)៖ ភេរវកម្មនៅកណ្តាលទីក្រុងប៉ារីស បាញ់និងបំផ្ទុះគ្រាប់បែក សម្លាប់មនុស្សកើនឡើងដល់ជាង១៤០នាក់។ ភេរវករបានវាយប្រហារ និងបំផ្ទុះគ្រាប់បែកនៅកន្លែងសាលប្រគុំតន្រ្តី Bataclan ព្រមទាំងភោជនីយដ្ឋាន, ក្លឹបកំសាន្ត និងកន្លែងជាច្រើនជុំវិញទីក្រុងប៉ារីស។ យោងតាមព័ត៌មាន CNN, BBC Reuters និងផ្សេងៗទៀត។ អានសូមព័ត៌មាន Live Update & Video ខាងក្រោមនេះ៖ * បន្ទាប់ពីហេតុការណ៍វាយប្រហារនៅទីក្រុង ប៉ារីស ដែលបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់១៥០ស្លាប់ ប្រធានាធិបតីបារាំង លោក Francois Hollande បានប្រកាសថា តបទៅពួកភេវរករថា «យើងនឹងធ្វើការវាយប្រហារដើម្បីជាការសងសឹក ហើយការវាយប្រហាររបស់យើង នឹងមានលក្ខណៈសាហាវឃោឃៅ ដោយគ្មានការត្រាប្រណីចំពោះពួកភេវរករឡើយ!»។ * ក្រុមឧទ្ទាមរដ្ឋឥស្លាម ISIS បានចេញមកប្រកាសថា ខ្លួនជាអ្នកពាក់ព័ន្ធក្នុងរឿងបាញ់ប្រហារ និងបំផ្ទុះគ្រាប់បែកក្នុងទីក្រុងប៉ារីស ! មុនពេលបាញ់ប្រហារទៅលើជនរងគ្រោះ ខ្មាន់កាំភ្លើងបានស្រែកថា «ការបាញ់ប្រហារនេះដើម្បីប្រទេស ស៊ីរី» ហើយស្រែកទៀតថា«ព្រះជាម្ចាស់ពិតជាអស្ចារ្យ»។ * ភេរវករម្នាក់ក្នុងចំណោម៥នាក់ ដែលបាញ់សម្លាប់, គឺជាទាហានបារាំងធ្លាប់បំពេញបេសកកម្មនៅស៊ីរី។ * ក្រុមភេរវករចំនួន៥នាក់ ត្រូវបានកម្លាំងយោធារបស់បារាំង បាញ់សម្លាប់។ * ករណីភេរវកម្មនេះ វាយប្រហារពី ៥-៦ កន្លែងនៅទីក្រុងប៉ារីស។ * ការវាយប្រហារភេរវកម្មនេះ ក៏ប៉ះភោជនីយដ្ឋានខ្មែរផងដែរ ប៉ុន្តែមិនទាន់ដឹងមានស្លាប់ និងរបួសនោះទេ។ * ជើងហោះហើរ American Airlines, United Airlines ពន្យាពេលជើងហោះហើរទៅកាន់ទីក្រុងប៉ារីស។ * ប្រធានាធិបតី បារាំង លុបចោលទៅចូលរួមកិច្ចប្រជុំកំពូល G20 នៅប្រទេសតួកគី។ * ប្រធានាធិបតី ហូឡង់ ទៅកាន់កើតហេតុ (កន្លែងសាលប្រគុំតន្រ្តី Bataclan) បន្ទាប់ពីភេរវករបានវាយប្រហារ។ * បារាំងបានបញ្ជូនកម្លាំងយោធាជាង១៥០០នាក់ ទៅកន្លែងកើតហេតុ។ * នៅសាលប្រគុំតន្រ្តី Bataclan មនុស្សជាង១០០នាក់ និងស្លាប់ជាង៤០នាក់នៅទីកន្លែងផ្សេងជុំវិញទីក្រុងប៉ារីស។ * អ្នកស្លាប់កើនឡើងដល់ជាង១០០នាក់ហើយ និងរងរបួសជាច្រើន។ * យ៉ាងហោចណាស់មានការបាញ់ដោយកាំភ្លើង ចំនួន៦លើក និង ការផ្ទុះចំនួន ៣ លើក បានកើតឡើងទូទាំងក្រុងប៉ារីស ។ * រដ្ឋាភិបាលបារាំង បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន និងបិទព្រំដែនផងដែរ, * ប៉ូលិសបារាំងបានបាញ់តបតជាមួយក្រុមភេរវករ ដែលកំពុងចាប់ចំណាប់ខ្មាំងនៅក្នុងរោងមហោស្របមួយ ។ * ប៉ូលិសបារាំងបានប្រកាសណែនាំប្រជាពលរដ្ឋរស់នៅក្នុងក្រុងប៉ារីសមិនឲ្យចាកចេញពីផ្ទះ បន្ទាប់ពីមានអំពើភេរវកម្មកើតឡើង។ * កងកម្លាំងប៉ូលីសពិសេសប្រឆាំងភេរវកម្មបានសម្រុកចូលសាលមហោស្រព Bataclan ដែលភេរវករកំពុងចាប់ចំណាប់ខ្មាំងជាង ១០០នាក់នៅក្នុងនោះ ដើម្បីំដោះចំណាប់ខ្មាំង ។ * សម្លេងផ្ទុះបានលាន់លឺឡើងចេញពីក្នុងសាលមហោស្រពដែលគេជឿជាក់ថា ជាការបាញ់តបតគ្នារវាងប៉ូលិស និងពួកភេរវករ។ ប្រភព Fresh News

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer