ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Sunday, November 22, 2015

ចោរលួចរថយន្ត ពីខណ្ឌសែនសុខ ដេញទាន់នៅ ខណ្ឌមានជ័យ

by Sornthoeurn  |  in ព័ត៌មានថ្មីៗ at  Sunday, November 22, 2015

ចោរលួចរថយន្ត ពីខណ្ឌសែនសុខ ដេញទាន់នៅ ខណ្ឌមានជ័យ..។ កាលពីរាត្រីឆ្លងចូលថ្ងៃទី២២ វិច្ឆិការ ២០១៥ វេលាម៉ោង ១.៤០នាទី មានករណីលួចរថយន្តតួរីស ១៥កៅអី ចេញពីភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ. រថយន្តដែលត្រូវចោរលួច ជាកម្មសិទ្ធរបស់ឈ្មោះ តឹក ឃុនណាង ប្រភេទតួរីស ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ២Q.៩០៣៤..។ បើតាមម្ចាស់រថយន្ត បានអោយដឹងថា : នៅវេលាម៉ោង១.៤០នាទី ពេលគាត់ភ្ញាក់ពីដំណេក ក៍ចេញមកមើលរថយន្ត ដែលចតនៅមុខផ្ទះ ស្រាប់តែមិនឃើញរថយន្ត ក៍មានការភ្ញាក់ផ្អើលឡើង ហើយក៍ចែកផ្លូវគ្នាតាមរក លុះមកបានប្រមាណ៥០០ម៉ែត្រ ក៍ជួបរថយន្តរបស់គាត់ ត្រូវរថយន្តមួយគ្រឿងទៀត កំពុងសណ្តោងអូសយកទៅ គាត់មានបំណងស្ទាក់អោយឈប់ ប៉ុន្តែគាត់ឃើញ ក្រុមមនុស្សដែលនៅក្នុងរថយន្ត សុទ្ធតែស្លៀកពាក់ ខោអាវប៉ារា ហើយសង្ស័យថា ពួកទាំងនោះអាចមានអាវុធ ទើបគាត់ជិះតាមពីក្រោយ ហើយហៅទូរស័ព្ទទៅកាន់ វិទ្យុមហាជន ដើម្បីសុំអន្តរាគមន៍..។ ទទួលបានពត៌មានភ្លាម ក្រុមការងារវិទ្យុមហាជន បានបញ្ជូនដំណឹង ទៅប្រចាំបញ្ជាអគ្គស្នងការ នគរបាលជាតិ. ពត៌មានត្រូវបានផ្សព្វផ្សាយ ទៅគ្រប់បណ្តា កងកម្លាំងល្បាតគ្រប់ផ្នែក ចេញតាមស្ទាក់និងតាមប្រម៉ាញ់ ក្រុមចោរលួចរថយន្ត. ពួកចោរបានបើករថយន្ត កាត់តាមផ្លូវវ៉េងស្រេង ឆ្លងទៅតាមផ្លូវ៣៧១ រួចតម្រង់ទៅស្ពានអាកាសក្បាលថ្នល់ ពេលដឹងថា កម្លាំងសមត្ថកិច្ច ប្រដេញតាមក្រោយ ពួកក្រុមចោរភ័យ បានបង្កើនល្បឿន រួចបត់ទៅផ្លូវជាតិលេខ២វិញ ដោយសារតែរថយន្តសណ្តោងគ្នា ហើយបើកលឿនទៀ្តត ធ្វើអោយរថយន្តបាត់បង់លំនឹង រេឆ្វេងស្តាំ បណ្តាលអោយដាច់ខ្សែរសណ្តោង ធ្វើអោយរថយន្តតួរីស រេចង្កូតទៅបុក ឡើងលើរបាំងថ្ម នៅខាងលិច ស្ពានអាកាសក្បាលថ្នល់. ចំណែករថយន្តដែលសណ្តោងនោះ បានបន្ថែមល្បឿន រត់គេចខ្លួនបាត់. រីឯជនសង្ស័យម្នាក់ ដែលនៅលើរថយន្តតួរីស បានលោតចុះហើយរត់ តម្រង់ទៅស្ពានព្រះមុនីវង្ស តែទៅដល់ជិតកណ្តាលស្ពាន ត្រូវកម្លាំងនគរបាល ខណ្ឌច្បារអំពៅ បាញ់គំរាម០៣គ្រាប់ ធ្វើអោយជនសង្ស័យនោះ លោតចុះទៅក្រោមស្ពាន ហើយគេចខ្លួនបាត់. កិច្ចការនេះ បានបញ្ចប់នៅម៉ោង ៣.០៥នាទី..។ ក្រោយពេលកើតហេតុ ប៉ូលីសបានស្ទូចយករថយន្ត ទៅរក្សាទុក នៅការិយាល័យចរាចរណ៍ ក្រុងភ្នំពេញ រង់ចាំអោយម្ចាស់យកឯកសារ របស់រថយន្ត មកផ្ទៀងផ្ទាត់ ដើម្បីយករថយន្តត្រឡប់ទៅផ្ទះវិញ..៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer