ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Wednesday, November 25, 2015

មកពីទិញបបរ ត្រូវរងគ្រោះថ្នាក់ចរាចរណ៍ ចូលពេទ្យទាំងយប់

by Unknown  |  in ព័ត៌មានថ្មីៗ at  Wednesday, November 25, 2015

មកពីទិញបបរ ត្រូវរងគ្រោះថ្នាក់ចរាចរណ៍ ចូលពេទ្យទាំងយប់.។ នៅវេលាម៉ោង១១.១៥នាទីយប់ ថ្ងៃទី២៤ វិច្ឆិការ ២០១៥ ជិតវត្តព្រះពុទ្ធ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា មានគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តHighlander ពណ៌មាស ផ្លាកលេខភ្នំពេញ ២w.០៨៧៨ ជាមួយម៉ូតូ Smash.V ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ ១at.៤១០៣ បណ្តាលអោយមនុស្សម្នាក់ រងរបួសត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យ.។ តាមប្រភពអ្នកឃើញហេតុការណ៍ បានអោយដឹងថា : គេបានឃើញរថយន្ត បើកមកពីទិសខាងលិចទៅកើត ចំណែកម៉ូតូ បើកមកពីទិសខាងកើតទៅលិច លុះមកដល់ ចំណុចកើតហេតុ រថយន្តHighlander បានបើកវ៉ាជែង រថយន្តមួយគ្រឿងទៀត ចូលមកចំណែកខាងស្តាំ របស់ផ្លូវម៉ូតូ ទើបបណ្តាលអោយ កើតមានគ្រោះថ្នាក់បែបនេះ.។ ក្រោយពេលកើតហេតុ ប៉ូលីសចរាចរណ៍បានមកដល់ ហើយចាត់បញ្ជូនអ្នករបួស ទៅមន្ទីរពេទ្យ ចំណែកម៉ូតូ និងរថយន្ត ត្រូវបានយកទៅរក្សាទុក នៅអធិការដ្ឋាន នគរបាល ខណ្ឌ៧មករា ដើម្បីដោះស្រាយ..៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer