ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Tuesday, November 3, 2015

ឈ្លោះគ្នាក្នុងរថយន្ត ទាញចង្កូត រេបុកបង្គោលភ្លើង

by Unknown  |  in ព័ត៌មានថ្មីៗ at  Tuesday, November 03, 2015

ឈ្លោះគ្នាក្នុងរថយន្ត ទាញចង្កូត រេបុកបង្គោលភ្លើង.។ រថយន្តRangRover សេរី២០១៦ ពណ៌ស.កាម៉ៃ ពាក់ផ្លាកលេខ ភ្នំពេញ ២AS.៣៣៣៥ បានបុកបង្គោលភ្លើង បាក់អស់០១ដើម នៅមុខស្នាក់ការ ក្រុមហ៊ុនអមត:ត្រេឌីង ផ្ទះលេខ១៣៨ ផ្លូវកម្ពុជាក្រោម សង្កាត់មនោរម្យ ខណ្ឌ៧មករា ហើយបើកគេចខ្លួនបាត់. ដែលករណីនេះ កើតឡើងនៅវេលាម៉ោង១២.០០ ថ្ងៃទី០៣ វិច្ឆិការ ២០១៥..។ តាមប្រជាពលរដ្ឋ នៅម្តុំនោះបានអោយដឹងថា : មុនពេលកើតហេតុ គាត់បានឃើញរថយន្ត Rang Rover បើកមកពីទិសខាងលិច ឆ្ពោះទិសខាងកើត ក្នុងល្បឿនលឿុំនមធ្យម ប៉ុន្តែមានសភាពរេចុះរេឡើង គាត់ឆ្ងល់ក៍តាមមើល ឃើញមានមនុស្ស០២នាក់ ប្រុស០១នាក់ ស្រី០១នាក់ តែអ្នកបើកបរជាបុរស ហើយឃើញប្រតាយប្រតប់គ្នា ក្នុងរថយន្ត លុះមកដល់កន្លែងកើតហេតុ ភាគីខាងស្រីចាប់ទាញ ដៃចង្កូត បណ្តាលអោយរថយន្ត រេទៅបុកបង្គោលភ្លើង បាក់អស់០១ដើម ភ្លាមៗបុរសអ្នកបើកបរ បានថយរថយន្ត បើករត់គេចខ្លួនបាត់ សូម្បីតែប៉ូលីស ក៍មកមិនទាន់ដែរ..៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer