ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Sunday, November 22, 2015

ម្ចាស់ផឹកសុីឆ្អែត ចេញមកអោយរថយន្តសុីម្តង

by Unknown  |  in ព័ត៌មានថ្មីៗ at  Sunday, November 22, 2015

ម្ចាស់ផឹកសុីឆ្អែត ចេញមកអោយរថយន្តសុីម្តង..។ មានករណីរថយន្ត CRV បុករបាំងចែកផ្លូវ កាលពីវេលា ម៉ោង៤.៣០នាាទី នៅផ្លូវ២៧១ ក្នុងសង្កាត់ ទឹកល្អក់៣ ខណ្ឌទួលគោក បណ្តាលអោយបែក ក្បាលរបាំងថ្មចែកផ្លូវ អស់មួយដុំ ចំណែកមនុស្ស ប្រុស.ស្រី ចំនួន០៦នាក់ បានចុះពីរថយន្ត គេចខ្លួនបាត់.។ បើតាមប្រភព នៅកន្លែងកើតហេតុ បានអោយដឹងថា : គេបានឃើញរថយន្ត CRV បើកបរលើផ្លូវ២៧១ ទីសដៅពីត្បូងទៅជើង ដោយនៅក្នុងរថយន្តនោះ មានមនុស្ស ជិះចំនួន០៦ ប្រុស០៣នាក់ ស្រី០៣នាក់ លុះមកដល់ចំណុចកើតហេតុ ក៍បានបុក ជាមួយរបាំងថ្មចែកផ្លូវ បណ្តាលអោយអ្នកបើកបរ រងរបួសស្រាល រីឯរថយន្ត ខូចខាតខាងមុខ មើលមិនយល់. ប្រភាពបន្ថែមទៀតថា : ក្រោយមក អ្នកបើកបរ និងអ្នករួមដំណើរ បាននាំគ្នាគេចខ្លួនបាត់ ដោយទុករថយន្តចោល នៅកណ្តាលផ្លូវ. រថយន្តបង្ករម៉ាក Honda.CRV ពណ៍ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ២G. ៦៩០០. ប្រភពបានបញ្ជាក់ថា : បើតាមការប៉ាន់ស្មាន ពួកគេអាចទើបមកពីដើរលេង ព្រោះ មានអ្នកខ្លះស្រវឹង ហើយជាមនុស្សវ័យក្មេង និង វ័យកណ្តាល.. ។ ក្រោយពីប៉ូលីសមូលដ្ឋាន បានមកដល់ ក៍ទាក់ទងហៅ ប៉ូលីសចរាចរណ៍ មកស្ទូចយករថយន្ត ទៅទុកនៅ ការិយាល័យចរាចរណ៍ក្រុង ដើម្បីដោះស្រាយ តាមផ្លូវច្បាប់..៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer