ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Tuesday, November 3, 2015

បុកម៉ូតូស្លាប់ម្នាក់ រថយន្តបើករត់បាត់ស្រមោល

by Unknown  |  in ព័ត៌មានថ្មីៗ at  Tuesday, November 03, 2015

បុកម៉ូតូស្លាប់ម្នាក់ រថយន្តបើករត់បាត់ស្រមោល.។ កាលពីវេលាម៉ោង១១.០៣នាទី យប់ថ្ងៃទី ០៣ វិច្ឆិការ ២០១៥ មានគ្រោះថ្នាក់មួយ រវាងរថយន្ត និង ម៉ូតូ នៅមុខសាលាNum បណ្តាលអោយ បុរសម្ចាស់ម៉ូតូ ស្លាប់បាត់បង់ជីវិត នៅនឹងកន្លែង. ម៉ូតូអ្នកស្លាប់ម៉ាក Click ពណ៌ខ្មៅលាយក្រហម ពាក់ផ្លាកលេខ ភ្នំពេញ ១AH.៦៣៩៤ ចំណែកឯរថយន្ត ដែលរត់បាត់ គេគ្រាន់តែបានឃើញ ថាជារថយន្តRangRover ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ......៩៧៩៧(មិនចាំអក្សរខាងដើម)..។ បើតាមអ្នកឃើញករណីនេះ បានប្រាប់អោយដឹងថា : រថយន្តបើកពីទិសខាងជើងទៅត្បូង រីឯម៉ូតូជិះមកពី ទិសខាងត្បូងទៅទិសខាងជើង លើផ្លូវព្រះមុនីវង្សដូចគ្នា លុះមកដល់ជិតសាលាNum រថយន្តបានបត់ឆ្វេង ក៍បុកជាមួយម៉ូតូ ចំពីមុខពេញទំហឹង បណ្តាលអោយខ្ទេចម៉ូតូ ផ្នែកខាងមុខ ចំណែកអ្នកបើកម៉ូតូ បានខ្ទាតផ្លោងចេញ ពីម៉ូតូ ទៅបោកនិងថ្នល់ បាក់កបែកក្បាល ស្លាប់ភ្លាមៗ. ម្ចាស់រថយន្ត ពេលដឹងថាមានមនុស្សស្លាប់ ក៍បានបន្ថែមល្បឿន រត់តាមផ្លូវព្រះមុនីវង្ស ទៅទិសខាងត្បូង បាត់ស្រមោល.។ ជនរងគ្រោះបាត់ជីវិត មានឈ្មោះ កុយ វុទ្ធី ភេទប្រុស អាយុ២០ឆ្នាំ ស្រុកកំណើតនៅ ឃុំសំឡី ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង មុខរបរជាជាងសំណង់ ស្នាក់នៅជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ.។ ក្រោយពេលកើតហេតុ ប៉ូលីសមកដល់ ត្រួតពិនិត្យ នៅកន្លែងគ្រោះថ្នាក់ និងធ្វើកំណត់. ដោយសាររថយន្ត រត់បាត់ មន្រ្តីប៉ូលីស បានរៀបចំឯកសារ ប្រគល់សព ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណីយ៍..៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer