ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Sunday, November 8, 2015

បុរសប្រមឹកចរិកមិនថ្លៃថ្នូរ បុកគេហើយគំរាម បាញ់គេទៀត

by Unknown  |  in ព័ត៌មានថ្មីៗ at  Sunday, November 08, 2015

រាជធានីភ្នំពេញៈបុរសប្រមឹកចរិកមិនថ្លៃថ្នូរ បុកគេហើយគំរាម បាញ់គេទៀត.។ កាលពីយប់ថ្ងៃទី០៧ វិច្ឆការ ២០១៥ នៅផ្លូវសហព័ន្ធ រុស្សី មុខផ្សារសេនជូរីផ្លាហ្សា មានគ្រោះថ្នាក់ចរាចរណ៍មួយ បង្ករឡើងដោយរថយន្ត Lexus៥៧០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ២aa.៨៨០៨.។ តាមរយ:មហាជន ដែលបានឃើញហេតុការណ៍ បានអោយដឹងថា : គេបានឃើញរថយន្តlexus៥៧០ បើកបរមកពីទិសខាងកើតទៅលិច លុះមកជិតដល់ផ្សារ សេនជូរី ក៍បានបុកម៉ូតូមួយគ្រឿង ជាប់ពីក្រោមរថយន្ត ប៉ុន្តែអ្នកបើកបរ មិនព្រមឈប់ទេ បានបើកអូសម៉ូតូទៅមុខ បានប្រហែល៥០ម៉ែត្រ ទើបត្រូវម្ចាស់ម៉ូតូ និងមហាជន ឃាត់បាននៅមុខផ្សារ តែអ្វីដែលធ្វើអោយ មហាជនមិនចូលចិត្តនោះគឺ ក្រោយពេលម្ចាស់ម៉ូតូ និងមហាជន ឃាត់រថយន្តបាន បែជាម្ចាស់រថយន្ត ដែលជាមនុស្សប្រមឹក ចរឹកធូរថ្លៃ បានដកកាំភ្លើង មកសម្លុតគំរាមរកបាញ់ ម្ចាស់ម៉ូតូ និងមហាជន បណ្តាលអោយមហាជន កាន់តែច្រើន នាំគ្នាទៅពទ័្ធរថយន្តបង្ករ ព្រមទាំងប្រើពាក្យសំដី តិះដៀលដល់ម្ចាស់រថយន្ត ដែលជាអ្នកមាន បែជាមាន ចរិកមិនថ្លៃថ្នូរ. ទើបធ្វើអោយបុរសអ្នកមានបាត់មាត់ រួចក៍ទូរស័ព្ទហៅភរិយា មកជួយដោះស្រាយ. ក្រោយពេលភរិយាមកដល់ ក៍ត្រូវបានមហាជន និយាយប្រាប់ ពីការដែលប្តីគាត់ មានសំដីមិនសមរម្យ ហើយរកបាញ់គេទៀត ទើបភរិយាបានលើកដៃសំពះ សុំទោស និងបានសងសំណង ទៅម្ចាស់ម៉ូតូបញ្ចប់រឿង រួចក៍បើករថយន្ត ដឹកលោកប្តី ដែលមានចរិកធូរថ្លៃចេញទៅ ក្រោមខ្សែរភ្នែកពេបជ្រាយ ពីមហាជន.។ រឿងរ៉ាវនេះពុំបានរំខាន ដល់សមត្ថកិច្ចនោះឡើយ តែអ្វីដែលមហាជន លោកនិយាយ គឺមហាជនលោក ចង់ប្រាប់ទៅ ក្រុមមនុស្សមួយចំនួន ដែលជាអ្នកមាន មិនគួរយកភាពមានបាន មកប្រើប្រាស់ដើម្បីការពារ អំពើខុសឆ្គងរបស់ខ្លួនឡើយ ជៀសវាងមានភាពអាម៉ាស់ ដូចបុរសម្នាក់នេះ. ហើយច្បាប់ក៍គួរតែ រឹតបន្តឹងចំពោះអ្នក ប្រើប្រាស់អាវុធ កុំអោយចេះតែ យកអាវុធមកសម្លុតគំរាម ដល់មហាជន តាមរយ:អំណាច និង ភាពមានបានរបស់ខ្លួន..៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer