ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Monday, November 9, 2015

បុរសម្នាក់បើករថយន្ត ទាំងស្រវឹង បុកគេកណ្តាលផ្លូវ

by Unknown  |  in ព័ត៌មានថ្មីៗ at  Monday, November 09, 2015

បុរសម្នាក់បើករថយន្ត ទាំងស្រវឹង បុកគេកណ្តាលផ្លូវ.។ កាលពីវេលាម៉ោង៨.៤០នាទី ថ្ងៃទី០៩វិច្ឆិការ២០១៥ នៅផ្លូវ២០០៤ កែងជាមួយផ្លូវ២៧១ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ. រថយន្ត០២គ្រឿងបុកគ្នា បណ្តាលអោយ មានការខូចខាត ទាំងសងខាង. រថយន្តទាំងពីរ មាន រថយន្តlexus.RX៣០០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ២y.៨២៣២. ម្ខាងទៀតរថយន្ត Corola ពណ៌គ្រាប់អំពិល ពាក់ផ្លាកលេខ ភ្នំពេញ២G.៨៧៨២.។ តាមប្រភពពីមហាជន បានអោយដឹងថា : គេឃើញរថយន្ត Lexus បើកបរលើផ្លូវ ២០០៤ ពីទិសខាងលិច ទៅទិសខាងកើត ចំណែករថយន្ត Corola បើកបរលើផ្លូវ២៧១ ទិសដៅពីត្បូងទៅជើង លុះមកដល់កន្លែង ភ្លើងសញ្ញាចរាចរណ៍ កែង២០០៤ និង២៧១ រថយន្តCorola បានបត់ឆ្វេង តែមិនបើកភ្លើង សុីញ៉ូ ហើយបើកលឿន បត់ខុសគំនូស ក៍ជ្រុលទៅបុក រថយន្តlexus ដែលបើកមកពីទិសដៅ បញ្រ្ចាស់គ្នា ខូចខាតផ្នែកខាងមុខ.។ ក្រោយពេលកើតហេតុ ប៉ូលីសចរាចរណ៍ បានមកដល់ ពិនិត្យនិងនាំរថយន្ត ដាក់ទៅចិញ្ចើមថ្នល់ ដើម្បីកុំអោយស្ទះចរាចរណ៍ ហើយភាគីទាំងពីរ បានសុំចចាគ្នា បញ្ចប់បញ្ហានៅនឹងកន្លែង..៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer