ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Sunday, November 8, 2015

បើករថយន្ត រវល់ជជែកគ្នា បុករបាំងថ្មចែកផ្លូវ

by Unknown  |  in ព័ត៌មានថ្មីៗ at  Sunday, November 08, 2015

បើករថយន្ត រវល់ជជែកគ្នា បុករបាំងថ្មចែកផ្លូវ.។ រថយន្តNissan March ពណ៌ប្រផេះក្រម៉ៅ ពាក់ផ្លាកលេខ ភ្នំពេញ ២j.៤២០៥ បានបុករបាំងថ្ម ចែកផ្លូវ បាក់អស់០១កង់ ករណីនេះកើតឡើងកាលពី វេលាម៉ោង១១.៣០នាទី យប់ថ្ងៃទី០៨វិច្ឆិការ២០១៥ លើផ្លូវកម្ពុជាក្រោម ជិតPizza Company ក្នុងសង្កាត់ ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ.។ តាមម្ចាស់រថយន្តបង្ករហេតុ បានអោយដឹងថា : គាត់បានបើករថយន្ត តាមផ្លូវកម្ពុជាក្រោម ពីទិសខាងកើត ទៅទិសខាងលិច ក្នុងល្បឿនលឿនមធ្យម តែដោយគាត់ធ្វេសប្រហែស រវល់ជជែកគ្នាភ្លេចខ្លួន ថាដល់របាំងថ្មចែកផ្លូវ ពេលក្រឡេកមកវិញ ជាន់ហ្រ្វាំងទាញចង្កូត គេចមិនទាន់ ក៍បុកជាមួយរបាំងថ្ម ចែកទ្រូងផ្លូវតែម្តង. នេះជាលើកទីមួយហើយ ដែលអ្នកបើកបរ និយាយទទួលស្គាល់ថា នេះគឺបណ្តាលមកពីគាត់ បើកបរខ្វះការប្រុងប្រយ័ត្ន ហើយនៅទទួលខុសត្រូវ ចំពោះទង្វើរបស់ខ្លួន.។ ក្រោយពេលកើតហេតុ ប៉ូលីសបានស្ទូចយករថយន្ត ទៅការិយាល័យចរាចរណ៍ក្រុង ដើម្បីអោយម្ចាស់រថយន្ត សងសម្បត្តិសាធារណ:របស់រដ្ឋ និងផាកពិន័យ តាមគោលការណ៍ច្បាប់កំណត់.៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer