ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Friday, November 20, 2015

Lexus បុករបាំងចែកផ្លូវ ព្រោះម្ចាស់ស្រវឹង

by Unknown  |  in ព័ត៌មានថ្មីៗ at  Friday, November 20, 2015

រាជធានីភ្នំពេញៈLexus បុករបាំងចែកផ្លូវ ព្រោះម្ចាស់ស្រវឹង..។ លើផ្លូវ២៧១ ជិតពេទ្យលោកសង្ឃ នៅវេលាម៉ោង ៩.២០នាទី ថ្ងៃទី២០ វិច្ឆិការ ២០១៥ រថយន្តLexus GX.៤៧០ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ២AG.០០៣៥ បានបុករបាំងថ្មចែកផ្លូវ អស់០៣ផ្ទាំង បណ្តាលអោយបែកកង់មុខ រត់បានប្រហែលជិត១០០ម៉ែត្រ ទៅមុខលែងរួច ក៍ឈប់នៅមុខមន្ទីរពេទ្យលោកសង្ឃ.។ តាមប្រភពពីអ្នកឃើញហេតុការណ៍ បានអោយដឹងថា : រថយន្តLexusនេះ បើកមកពីទិស ខាងត្បូងទៅជើង តែដោយម្ចាស់ស្រវឹង ក៍ជ្រុលរេចង្កូត ទៅបុករបាំងថ្មចែកផ្លូវ អស់០៣ផ្ទាំង តែពុំមានមនុស្ស រងរបួសទេ ខូចខាតតែរថយន្តប៉ុណ្ណោះ.។ ក្រោយពេលកើតហេតុ ប៉ូលីសបានមកស្ទូចយករថយន្ត ទៅកាន់ការិយាល័យ ប៉ូលីសចរាចរណ៍ក្រុង ដើម្បីអោយម្ចាស់សងសម្បត្តិរដ្ឋ និងផាកពិន័យ តាមច្បាប់កំណត់..៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer