ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Monday, November 2, 2015

ខឹងបើកមិនចេះគិត រថយន្តTitanប្រាស់ខ្លួនដេកកណ្តាលថ្នល់

by Unknown  |  in ព័ត៌មានថ្មីៗ at  Monday, November 02, 2015

ខឹងបើកមិនចេះគិត រថយន្តTitanប្រាស់ខ្លួនដេកកណ្តាលថ្នល់.។ កាលពីម៉ោង១១.៣៥នាទីយប់ ថ្ងៃទី០២ វិច្ឆិការ ២០១៥ លើផ្លូវសហព័ន្ធរុស្សី មុខព្រលានយន្តហោះ អន្តរជាតិពោធិចិនតុង. ខណ្ឌពោធិសែនជ័យ រថយន្ត Titan ពណ៌ខៀវ ពាក់ផ្លាកលេខ ប១៦៤៣.ភព២ បានក្រឡាប់ប្រាស់ដេក កណ្តាលថ្នល់ ក្រោយពីបុករបាំង ចែកផ្លូវបាក់អស់០៥ផ្ទាំង បណ្តាលអោយ អ្នកបើកបរ រងរបួសស្រាល ចំណែកអ្នកអង្គុយក្បែរ រងរបួសធ្ងន់ ដោយត្រូវគៀបជើងជាប់ ក្នុងរថយន្ត.។ បើតាមអ្នកឃើញហេតុការណ៍ បានអោយដឹងថា : រថយន្តTitanនេះ ជារថយន្តដឹកគ្រឿងភ្លេង តន្រ្តីសម័យ បើកមកពីទិសខាងកើត ទៅទិសខាងលិច លុះមកដល់ចំណុចកើតហេតុ ក៍បានបុករបាំងដែក ចែកទ្រូងផ្លូវ បាក់អស់០៥ផ្ទាំង ហើយរថយន្តបានក្រឡាប់ នៅកណ្តាលថ្នល់តែម្តង. បណ្តាលអោយគ្រឿងភ្លេង ធ្លាក់រាយពេញផ្លូវ ហើយគៀបជាប់ អ្នករួមដំណើរម្នាក់នៅក្នុងរថយន្ត. បើតាមអ្នករងរបួស ត្រូវគៀបជើងជាប់ ក្នុងរថយន្ត បានអោយដឹងថា ពួកគាត់មិនមានស្រវឹងទេ ព្រោះគ្រាន់តែ ហូបBeerបន្តិចបន្តួច ប៉ុន្តែដោយការ បើកបរលឿន ហើយព្រោកគ្នាលេង ពេលងាកមកវិញ ដល់របាំងចែកផ្លូវ ជាន់ហ្រ្វាំងមិនទាន់ ក៍ជ្រុលបុកតែម្តង. ក្រោយពេលកើតហេតុ មន្ត្រីប៉ូលីបានទូរស័ព្ទហៅ ក្រុមរថយន្តសង្រ្គោះ និង រថយន្តបច្ចេកទេស ៧១១ មកជួយគាស់កាត់ យកអ្នករបួស ទៅកាន់មន្ទីរពេទ្យ ចំណែករថយន្តបង្ករ ត្រូវស្ទូចយកទៅរក្សាទុក នៅការិយាល័យ ប៉ូលីសចរាចរណ៍ក្រុង ដើម្បីអោយម្ចាស់ សងសម្បត្តិសាធារណ របស់រដ្ឋ.៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer