ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Wednesday, December 9, 2015

កម្លាំងABC ពិតជាខ្លាំងរបស់គេមែន

by Unknown  |  in ព័ត៌មានថ្មីៗ at  Wednesday, December 09, 2015

កម្លាំងABC ពិតជាខ្លាំងរបស់គេមែន..។ កាលពីវេលាម៉ោង១០.៣០នាទីយប់ នៅក្នុងក្រុមទី៤ ភូមិបឹងឈូក សង្កាត់គីឡូលេខ៦ ខណ្ឌឬស្សីកែវ ផ្លូវជាតិលេខ៥ មានករណីគ្រោះថ្នាក់ ចរាចរណ៍មួយ ដែលបង្ករឡើង ដោយរថយន្ត Hyundai ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ ២j.៥៨២៥ បណ្តាលអោយ មានមនុស្សរបួស០៣នាក់(ស្រី០២នាក់) ក្នុងនោះរបួសធ្ងន់ ០១នាក់ ខូចខាតរថយន្ត០១គ្រឿង និងម៉ូតូ០៣គ្រឿង. ដែលមានរថយន្ត Landcruiser ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ ២k.៩២៨២. ម៉ូតូMio ពណ៌ស ផ្លាកលេខ ភ្នំពេញ ១s.២៧៦៣. ម៉ូតូ Cub ពណ៌ក្រម៉ៅ ផ្លាកលេខ ភ្នំពេញ ១AB.៧៨៨០. និង ម៉ូតូសង់កូរ៉េ ពណ៌ក្រហម ផ្លាកលេខ ប០៦៧៣ ភ.ព១.។ បើតាមប្រភព ពីមហាជន ដែលឃើញហេតុការណ៍ បានអោយដឹងថា : គេបានឃើញរថយន្ត Hyundai បើកបរលើផ្លូវជាតិលេខ៥ ទិសដៅពីជើងទៅត្បូូង ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ផ្លូវកោង មុខសាលាខណ្ឌ ឬស្សីកែវ រថយន្តមិនបានបត់កោង តាមគន្លងផ្លូវនោះទេ គឺបានបើកកាត់ត្រង់ តម្រង់មករក ភោជនីយដ្ឋាន ទីក្រុងស៊ុប១១១១ ក៍បានបុកជាមួយ រថយន្ត Landcruiser ហើយហួសមកបុក របងថ្ម និងម៉ូតូចំនួន០៣គ្រឿងទៀត ទើបរថយន្តក្រឡាប់ ដេកផ្អៀងនៅនឹងកន្លែង.។ បើតាមការសង្កេត របស់មហាជន បានអោយដឹងបន្ថែមថា. អ្នកបើកបរអាចនឹងស្រវឹង ព្រោះនៅក្នុងរថយន្តបង្ករ មាននៅសល់កេសស្រាបៀរ ABC និងសាច់ក្លែមទៀតផង..។ ក្រោយពេលកើតហេតុ ប៉ូលីសបាននាំខ្លួន អ្នកបើកបរ និងស្ទូចយករថយន្ត.ម៉ូតូ ទៅការិយាល័យ ប៉ូលីសចរាចរណ៍ក្រុង ដើម្បីចាត់វិធានការណ៍ តាមផ្លូវច្បាប់..៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer