ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Saturday, December 19, 2015

បើកបរដាក់កូនពីមុខ ជ្រុលបុកនៅកន្លែងឈប់ភ្លើងស្តុ

by Unknown  |  in ព័ត៌មានថ្មីៗ at  Saturday, December 19, 2015

បើកបរដាក់កូនពីមុខ ជ្រុលបុកនៅកន្លែងឈប់ភ្លើងស្តុប.។ នៅភ្លើងសញ្ញាចរាចរណ៍ មុខព្រលានយន្តហោះ អន្រជាតិភ្នំពេញ ក្នុងខណ្ឌពោធិសែនជ័យ កាលពីវេលាម៉ោង ១០.១៥នាទីយប់ ថ្ងៃទី ១៨ ធ្នូរ ២០១៥ មានគ្រោះថ្នាក់ចរាចរណ៍ បុកបន្តរគ្នា០៣គ្រឿង ក្នុងនោះមាន. ១,រថយន្ត lexus៥៧០ ពណ៌ស ផ្លាកលេខ ភ្នំពេញ ២AK.៧៥៥៩ សណ្តោងម៉ូតូទឹក. ២, រថយន្ត CRV ពណ៌ទឹកប្រាក់ ផ្លាកលេខ ភ្នំពេញ ២H. ៨៣៤១. ៣, រថយន្តបង្ករ Camryឆ្លាម ពណ៌ស្ករ ផ្លាកលេខ ភ្នំពេញ ២L. ៣៩៦៦ ប៉ុន្តែពុំមានមនុស្ស រងរបួសនោះទេ.។ តាមប្រភពនៅកន្លែងកើតហេតុ បានអោយដឹងថា : នៅម៉ោងខាងលើ រថយន្ត Lexus៥៧០ និង រថយន្តCRV បានឈប់នៅភ្លើងសញ្ញាចរាចរណ៍ ព្រោះចំពេលភ្លើងក្រហម ស្រាប់តែរថយន្ត Camryឆ្លាម មកបុកពីក្រោយយ៉ាងខ្លាំង បណ្តាលអោយរថយន្ត CRV ជ្រុលទៅបុកម៉ូតូទឹក ដែលសណ្តោងក្រោយ រថយន្តLexus ធ្វើអោយមានការ ខូចខាតយ៉ាងដំណំ.។ បើតាមម្ចាស់រថយន្តបង្ករ បានអោយដឹងថា : គាត់បើកបរ ក្នុងល្បឿនមធ្យម តែគាត់បានដាក់កូន នៅពីមុខ លុះមកដល់ភ្លើងចរាចរណ៌ គាត់ជាន់ហ្រ្វាំងមិនទាន់ ដោយទើសកូននៅជាមួយ ក៍បណ្តាលអោយជ្រុល ទៅបុករថយន្តCRV ហើយរថយន្ត CRV ក៍ជ្រុលទៅបុករថយន្ត Lexus ជាបន្តរទៀតតែម្តង.។ ក្រោយពេលកើតហេតុ ប៉ូលីសបានស្ទូច និង នាំយករថយន្តទាំង ០៣គ្រឿង ទៅការិយាល័យ ប៉ូលីសចរាចរណ៌ក្រុង ដើម្បីដោះស្រាយ..៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer