ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Wednesday, December 2, 2015

បុកហើយកិន បែកក្បាលស្លាប់ភ្លាមៗ នៅនឹងកន្លែង

by Unknown  |  in ព័ត៌មានថ្មីៗ at  Wednesday, December 02, 2015

បុកហើយកិន បែកក្បាលស្លាប់ភ្លាមៗ នៅនឹងកន្លែង.។ កាលពីវេលាម៉ោង១០.៣០នាទី ថ្ងៃទី៣០.១១.២០១៥ ក្នុងភូមិ ដំណាក់ធំ៣ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានករណីគ្រោះថ្នាក់ ចរាចរណ៍មួយ បណ្តាលអោយបុរសម្នាក់ ស្លាប់ភ្លាមៗ ដែលរថយន្តបង្ករ ម៉ាកHiyundai សំរាប់ដឹកសុីម៉ង់ត៍ ពណ៌ក្រហម ផ្លាកលេខ ភ្នំពេញ ៣A.៤៦៤២..។ បើតាមប្រភពពីមហាជន នៅកន្លែងកើតហេតុ បានប្រាប់ថា : មុនពេលកើតហេតុ គេបានឃើញបុរសរងគ្រោះ បានឈប់ម៉ូតូ ឈរនិយាយគ្នា ជាមួយមិត្តភក្តិ បន្តិចក្រោយមក ក៍ស្រាប់តែ មានរថយន្តធំ បើកមកយ៉ាងលឿន ហើយបានបុក ជនរងគ្រោះ ហើយកិនចំក្បាលធ្លាយខួរ ស្លាប់នៅនឹងកន្លែង. ចំណែករថយន្ត បានបន្ថែមល្បឿន បើករត់គេចខ្លួន ចំណែកមិត្តភក្តិ ក៍បានលើកម៉ូតូ ជិះដេញតាមព្រមទាំង ទូរស័ព្ទសុំជំនួយ អន្តរាគមន៍ ពីកម្លាំងប៉ូលីស. ពេលទទួលបានពត៌មាន កម្លាំងប៉ូលីស ខណ្ឌពោធិសែនជ័យ បានចេញប្រដេញ តាមឃាត់រថយន្ត. ការប្រដេញតាមឃាត់ រថយន្តបង្ករ បានទៅដល់ ភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ ទើបចាប់បានរថយន្ត និងអ្នកបើកបរ.។ អ្នកបើកបររថយន្តបង្ករ ឈ្មោះ ឈាង អុីម ភេទប្រុស អាយុ២៨ឆ្នាំ ស្រុកកំណើត នៅខេត្តកំពង់ចាម.! រីឯបុរសម្នាក់ទៀតឈ្មោះ ចាន់ ប្រេម ភេទប្រុស អាយុ១៩ឆ្នាំ ជាជំនួយការបើកបរ. ស្រុកកំណើត នៅខេត្តកំពង់ស្ពឺ. ។ ចំណែកបុរសរងគ្រោះ ជាកម្មកររោងចក្រ Makalot Garments ក្នុងសួនវឌ្ឍន: ស្នាក់នៅផ្សាឯករាជ្យ១ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ..។ ក្រោយពេលកើតហេតុ មន្រ្តីប៉ូលីសចរាចរណ៍ បានមកធ្វើកំណត់ហេតុ ហើយបានប្រគល់សព ជនរងគ្រោះ ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ ចំណែក រថយន្ត និងអ្នកបើកបរ ត្រូវយកទៅ ការិយាល័យ ប៉ូលីសចរាចរណ៍ក្រុង ដើម្បីកោះហៅ តំណាងខាងរថយន្តបង្ករ អោយចូលខ្លួនមកដោះស្រាយ ..៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer