ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Thursday, December 24, 2015

រថយន្តដឹកប្រេងតេលា បុកជាមួយម៉ូតូឃ្លិច ស្លាប់០១នាក់

by Sornthoeurn  |  in ព័ត៌មានថ្មីៗ at  Thursday, December 24, 2015

រថយន្តដឹកប្រេងតេលា បុកជាមួយម៉ូតូឃ្លិច ស្លាប់០១នាក់.។ លើកំណាត់ផ្លូវជាតិលេខ៤ ជិតសាលាស្រុកអង្គស្នួល ខេត្តកណ្តាល មានគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត ដឹកប្រេងកម្ពុជាតេលា ពណ៌ខៀវ ផ្លាកលេខ ភ្នំពេញ ៣A.៩៨៥៧ ជាមួយម៉ូតូឃ្លិច អត់ផ្លាកលេខ បណ្តាលអោយ យុវជនម្នាក់ ស្លាប់នៅនឹងកន្លែង.។ តាមប្រភពកន្លែងកើតហេតុ បានប្រាប់ថា : រថយន្តដឹកប្រេង បើកបរក្នុងទិសដៅ ទៅកំពង់សោម ចំណែកឯម៉ូតូ បើកបរមកពីទិសខាងលិច លុះមកដល់កន្លែងកើតហេតុ ក៍បើកចូលមកចំណែកផ្លូវ របស់រថយន្ត បណ្តាលអោយ បុកជាមួយរថយន្ត ចំពីមុខ ធ្វើអោយយុវជន អ្នកបើកម៉ូតូ ស្លាប់ភ្លាមៗនៅនឹងកន្លែង ឯម៉ូតូចូលទៅក្រោមរថយន្ត.។ ក្រោយកើតហេតុ ប៉ូលីសបានចុះទៅដល់ ធ្វើកំណត់ហេតុ រួចយករថយន្តនិងម៉ូតូ ទៅរក្សាទុក នៅអធិការដ្ឋានស្រុកអង្គស្នួល រីឯសពត្រូវតម្កល់ទុក ដើម្បីស្វែងរក ក្រុមគ្រួសារ មកទទួលយកទៅធ្វើបុណ្យ.៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer