ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Tuesday, December 29, 2015

ជិះម៉ូតូប៉ះគ្នា ពេលដួលទៅ ត្រូវរថយន្តកិនស្លាប់..

by Unknown  |  in ព័ត៌មានថ្មីៗ at  Tuesday, December 29, 2015

ជិះម៉ូតូប៉ះគ្នា ពេលដួលទៅ ត្រូវរថយន្តកិនស្លាប់..។ នៅលើផ្លូវព្រះនរោត្តម កែងផ្លូវលេខ៣៧០ ខណ្ឌចំការមន វេលាម៉ោង៩.៥០នាទីយប់ ថ្ងៃទី២៨ ធ្នូរ ២០១៥ មានគ្រោះថ្នាក់ ចរាចរណ៍មួយ រវាងម៉ូតូWave ពណ៌ខ្មៅ ផ្លាកលេខ កណ្តាល ១N. ៩៨៩៧ ជាមួយម៉ូតូ សង់កូរ៉េ ពណ៌ក្រហម ផ្លាកលេខ ១AR. ៩៣៧៤ បណ្តាលអោយមាន មនុស្សម្នាក់ស្លាប់ ម្នាក់ទៀត រងរបួសធ្ងន់.។ បើតាមអ្នកឃើញហេតុការណ៍ បានអោយដឹងថា ម៉ូតូទាំងពីរ ធ្វើដំណើរស្របគ្នា តាមផ្លូវព្រះនរោត្តម លុះដល់ចំណុច ផ្លូវកែងជាមួយ ផ្លូវលេខ៣៧០ ក៍បានប៉ះ ដៃចង្កូតគ្នា បណ្តាលអោយដួល ក៍ត្រូវរថយន្តមួយគ្រឿង មិនចាំម៉ាក បានបុកកិនបន្ថែម បណ្តាលអោយបុរសម្នាក់ បែកក្បាលស្លាប់ភ្លាមៗ នៅនិងកន្លែង ចំណែករថយន្តបើកគេចខ្លួនបាត់.។ ប៉ូលីសបានចុះទៅ ធ្វើកំណត់ហេតុ រួចបានប្រគល់សព ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ ចំណែកម៉ូតូទាំងពីរគ្រឿង យកទៅរក្សាទុកនៅ ការិយាល័យ ប៉ូលីសចរាចរណ៍ក្រុង ភ្នំពេញ.៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer