ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Thursday, December 31, 2015

ផ្ទះមួយខ្នង ត្រូវអគ្គីភ័យ បំផ្លាញគ្មានសល់

by Thoeurn Khmer  |  in ព័ត៌មានថ្មីៗ at  Thursday, December 31, 2015

ផ្ទះមួយខ្នង ត្រូវអគ្គីភ័យ បំផ្លាញគ្មានសល់..។ ផ្ទះមួយខ្នង ទំហំ៧គុណ៨ម៉ែត្រ ថ្មក្រោមឈើលើ ត្រូវបានអគ្គីភ័យ បំផ្លាញស្ទើរគ្មានសល់ ដែលករណីនេះ កើតឡើងកាលពីវេលាម៉ោង ៦.០០ នាទីព្រលប់ ថ្ងៃទី៣០ ធ្នូរ ២០១៥ នៅភូមិកណ្តាល ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង. ដែលមានម្ចាស់ផ្ទះ ឈ្មោះ ផន រិត ប្រពន្ធឈ្មោះ ផាន ហ៊ាង.។ តាមប្រភពពត៌មាន នៅកន្លែងកើតហេតុ បានអោយដឹងថា : មុនពេលកើតហេតុ ប្តីនិងប្រពន្ធ រវល់ទៅធ្វើចំការ ដោយទុកកូនស្រី និងប្អូនតូចៗនៅចាំផ្ទះ ប៉ុន្តែពួកកូនៗ បាននាំគ្នាមកលេងនៅមុខផ្ទះ លុះពេលមាន ការភ្ញាក់ផ្អើលថា មានភ្លើងឆេះផ្ទះ អគ្គីភ័យបានឆេះ ពេញបន្ទុកទៅហើយ អ្នកជិតខាងពុំអាច ជួយអ្វីបានឡើយ ហើយអគ្គីភ័យ បានឆេះពីខាងលើ រហូតដល់ខាងក្រោម ទើបរលត់ ព្រោះពុំមានអ្វីត្រូវឆេះទៀត. ។ ការបាត់បង់ក្នុងហេតុការណ៌នេះមាន ផ្ទះថ្មក្រោមឈើលើ ទំហំ៧គុណ៨ ចំនួន០១ខ្នង. លុយ ៥០០០ដុល្លារ. លុយខ្មែរចំនួន៧លានរៀល. ទូរទស្សចំនួន០៣គ្រឿង. គ្រែឈើបេងចំនួន០៤ឈុត. និងសំភារ:ផ្សេងៗទៀតជាច្រើន..។ សមត្ថកិច្ចមូលដ្ឋាន បានទៅដល់ពិនិត្យ និងធ្វើកំណត់ហេតុ ហើយបានធ្វើការសន្និដ្ឋាន ជាបឋមថា : អគ្គីភ័យនេះ បណ្តាលមកពីឆ្លង ចរន្តអគ្គីសនី..៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer