ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Sunday, December 6, 2015

ពិតជាខ្លាំងដូចផ្លាកលេខមែន ព្រលះរបាំងថ្ម ហើយឡើងមករកចូលផ្ទះទៀត

by Unknown  |  in ព័ត៌មានថ្មីៗ at  Sunday, December 06, 2015

ពិតជាខ្លាំងដូចផ្លាកលេខមែន ព្រលះរបាំងថ្ម ហើយឡើងមករកចូលផ្ទះទៀត..។ រថយន្តNissan Navara ពាក់ផ្លាកលេខ ខេមរភូមិន្ទ បានបុករបាំងថ្មចែកផ្លូវ បាក់អស់០៣កង់ ហើយមិនទាន់អស់ចង់ ក៍លោតឆ្លងរបាំងថ្ម ចង់ទៅចូលលេង ផ្ទះគេទាំងយប់ទៀត តែទៅមិនដល់ ដោយបានដើមឈើជួយឃាត់ទាន់..។ ករណីនេះកើតឡើង នៅវេលាម៉ោង១២.៤០ រំលងអាធ្រាត ឆ្លងចូលថ្ងៃទី០៤.ធ្នូរ.២០១៥ នៅលើផ្លូវ កម្ពុជាក្រោម សង្កាត់មិត្តភាព ខណ្ឌ៧មករា. ដែលបង្ករឡើង ដោយរថយន្ត Nissan Navara ពណ៌ក្រម៉ៅ ផ្លាកលេខ ខេមរភូមិន្ទ០២ ២.១២៥០.។ តាមសាក្សីនៅកន្លែងកើតហេតុ បានអោយដឹងថា : ក្នុងម៉ោងពេលខាងលើ គេបានឃើញរថយន្តNissan បើកមកពីទិសខាងកើតទៅលិច លើផ្លូវកម្ពុជាក្រោម ក្នុងល្បឿនយ៉ាងលឿន លុះមកដល់របាំងថ្មចែកផ្លូវ ជិតភ្លើងចរាចរណ៍ DN បានបុកក្បាលរបាំងថ្មចែកផ្លូវ បាក់អស់០១កង់ ហើយបានបន្តរមកខាងមុខ ប្រហែលជាង១០ម៉ែត្រ បានបុកម្តងទៀត បាក់របាំងអស់០២កង់ ហើយលោតឆ្លងរំលងរបាំង ឡើងចិញ្ចើមផ្លូវម្ខាងទៀត បើកុំតែបានដើមឈើជួយទប់ ម្លេះសមរថយន្តនេះ ត្រូវហួសទៅបុកចូល ផ្ទះប្រជាពលរដ្ឋ ជាមិនខាន..។ រថយន្តបង្ករ ត្រូវបានប៉ូលីសស្ទូចយកទៅទុក នៅការិយាល័យ ចរាចរណ៍ក្រុង ដើម្បីអោយជនបង្ករ ដោះស្រាយសង សម្បត្តិសាធារណ: របស់រដ្ឋ..៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer