ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Thursday, December 24, 2015

រថយន្តCamry និង Landcruiser បុកគ្នានៅកោះពេជ្រ

by Unknown  |  in ព័ត៌មានថ្មីៗ at  Thursday, December 24, 2015

រថយន្តCamry និង Landcruiser បុកគ្នានៅកោះពេជ្រ..។ កាលពីម៉ោង៩.៥០នាទីយប់ ថ្ងៃទី២២ ធ្នូរ ២០១៥ នៅមជ្ឈមណ្ឌលកោះពេជ្រ រថយន្ត Camry Hybrid ពណ៌ស អត់ផ្លាកលេខ បានបុកជាមួយរថយន្ត Land cruiser ពណ៌ខ្មៅ ផ្លាកលេខសៀមរាប ២A.៤៨៤២ បណ្តាលអោយអ្នកបើកបរ របួសធ្ងន់ទាំងពីរនាក់.។ តាមរយ:ក្រុមសន្តិសុខកោះពេជ្រ បានអោយដឹងថា : នៅមុនពេលកើតហេតុ គេបានឃើញរថយន្ត Camry បើកក្នុងតំបន់កោះពេជ្រ ក្នុងល្បឿនយ៉ាងលឿន លុះបើកមកដល់ តំបន់ខាងក្រោយកោះពេជ្រ ក៍បានបុកជាមួយ រថយន្ត Landcruiser ដែលបើកបរ ក្នុងទិសដៅបញ្ច្រាស់ទិសគ្នា ចំពីមុខពេញទំហឹង បណ្តាលអោយអ្នកបើកបរ រងរបួសធ្ងន់ទាំងពឺរនាក់ ហើយត្រូវបានរថយន្តសង្រ្គោះ ដឹកយកទៅសង្រ្គោះ នៅមន្ទីរពេទ្យកាលម៉ែត្រ.។ ក្រោយពេលកើតហេតុ ប៉ូលីសបានមកស្ទូចយក រថយន្តទាំងពីរ ទៅកាន់ការិយាល័យ ចរាចរណ៍ក្រុងភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយជាក្រោយ..៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer